[បរទេស] យោងតាមការព្យាករណ៍ពីក្រុមហ៊ុនវិនិយោគធំៗដូចជា UBS, HSBC, Morningstar, និង Wood Mackenzie បានបង្ហាញថា ការលក់រថយន្តអគ្គិសនី EV របស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១២ លានគ្រឿងនៅឆ្នាំ ២០២៤ ដែលជាការកើនឡើង ២០% ពីឆ្នាំ ២០២៣ ខណៈ ការលក់រថយន្តចំហេះក្នុង ICE កើនឡើង ១០% ស្មើនឹង ១១ លានគ្រឿង។
ជាមួយគ្នានេះ ទិន្នន័យដែលចេញផ្សាយដោយ The Financial Times បានបង្ហាញថា នៅឆ្នាំ ២០២៥ ការលក់រថយន្តអគ្គិសនីនឹងបន្តកើនឡើង ហើយអាចលើសពី ១៨ លានគ្រឿង នៅឆ្នាំ ២០៣៤ ។ ទន្ទឹមនឹងនេះ ការលក់រថយន្តចំហេះក្នុង ICE នឹងអាចធ្លាក់ចុះមកត្រឹម ២,៩៣ លានគ្រឿង។
លើសពីនេះ នៅឆ្នាំ ២០២៥ រថយន្តប្រភេទ PHEVs ត្រូវបានគេរំពឹងថានឹងលក់បានច្រើនជាងឆ្នាំមុនៗដែលឈានដល់ ៤,៣៩ លានគ្រឿង ហើយអាចកើនឡើងដល់ ៦,០៥ លានគ្រឿងនៅឆ្នាំ ២០៣៣ ខណៈរថយន្ត Hybrid អាចនឹងមានចំនួនចន្លោះពី ៧៣០ ០០០ គ្រឿង ទៅដល់ ១លានគ្រឿងក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
គួរឲ្យដឹងថា រដ្ឋាភិបាលចិនបានកំណត់គោលដៅសម្រាប់រថយន្ត EV ឲ្យមានចំនួន ៥០% នៃការលក់រថយន្តថ្មីនៅឆ្នាំ ២០៣៥ ប៉ុន្តែក៏អាចប្រឈមដែលទីផ្សាររថយន្ត EV របស់ចិនកំពុងជួបប្រទះ ដូចជាការផ្គត់ផ្គង់លើសតម្រូវការ និងការប្រកួតប្រជែងខ្លាំង ៕