[ទីផ្សារបរទេស] ខណៈដែលជំងឺរាតត្បាតកូវីដ១៩កាន់តែធូរស្បើយទៅ វិបត្តិខ្វះខាតឈីបសកល និងវិបត្តិខ្វះខាតគ្រឿងបន្លាស់ផ្សេងៗទៀតនៅតែបន្តកើតមាន ដែលបានធ្វើឲ្យប៉ះពាល់ធំដល់ការលក់រថយន្តរបស់ក្រុមហ៊ុនជាច្រើន។
ក្នុងនោះដែរការលក់រថយន្តនៅសហរដ្ឋអាមេរិកកាលពីខែមេសា មានការធ្លាក់ចុះ ១៧% ខណៈដែលការលក់នៅទីផ្សារកាណាដាឯណោះមានការធ្លាក់ចុះ ១៣%។ យ៉ាងណាក្ដី មិនមែនម៉ាករថយន្តទាំងអស់សុទ្ធតែរងផលប៉ះពាល់ដូចគ្នានោះឡើយ។
ជាក់ស្ដែងក្រុមហ៊ុន General Motors អាចលក់រថយន្តបានលើសពី ២០ម៉ឺនគ្រឿងកាលពីខែមេសា ហើយជាក្រុមហ៊ុនតែមួយគត់ដែលអាចលក់រថយន្តបានដល់ខ្ទង់នេះ ដោយសាររថយន្ត Silverado ទទួលបានការគាំទ្រខ្លាំងកាលពីខែមេសា។
ចំណែក Toyota បានថយចុះចំនួនលក់ប្រមាណ ២៣% ធៀបនឹងខែមេសាឆ្នាំ២០២១ ខណៈដែល Lexus បានថយចុះចំនួនលក់ ១៨% ផងដែរ។ តាមនោះដែររថយន្ត Tacoma ធ្លាក់ចុះចំនួនលក់ ២៧% និងរថយន្ត Highlander ធ្លាក់ចុះ ២៩% ហើយ Camry ធ្លាក់ចុះ ១២% ខណៈដែល Corolla ធ្លាក់ចុះ ២១%។
ងាកទៅមើល Ford, Honda, Kia និង Hyundai ក៏បានធ្លាក់ចុះចំនួនលក់ផងដែរ ដោយសារតែវិបត្តិខ្វះខាតឈីបសកល ដែលបានប៉ះពាល់ខ្លាំងដល់សង្វាក់ផលិតកម្មផលិតរបស់ក្រុមហ៊ុន៕