ការលក់ឡានអគ្គិសនីរបស់ប្រទេសចិននៅតែបន្តកើនឡើង ទោះបីមានការតម្លើងពន្ធពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន នៅតែបន្តការរីកចម្រើននៃការលក់នៅទូទាំងពិភពលោកបើទោះបីជាមានការតម្លើងពន្ធពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមានការកើនឡើងខ្ពស់ក៏ដោយ ដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តចិនស្វែងរកកំណើននៅក្នុងទីផ្សារផ្សេងទៀត ។

ជាមួយគ្នានេះ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៤ រថយន្តអគ្គិសនីសុទ្ធ រួមទាំងរថយន្ត PHEV របស់ប្រទេសចិនចំនួន ១៥៤ ០០០ គ្រឿងត្រូវបានលក់នៅក្នុងប្រទេសរុស្ស៊ី ដែលចំនួនកើនឡើងទ្វេដងក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ម៉ាកយីហោរបស់ចិនឥឡូវនេះគ្រប់គ្រងស្ទើរតែពាក់កណ្តាលនៃទីផ្សាររថយន្តរុស្ស៊ីទាំងមូល គិតចាប់ពីខែមករា ដល់ខែឧសភា ការកើនឡើង ៩២,៨% នៃការលក់សរុបពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈនៅទីផ្សារតំបន់អាស៊ីអាគ្នេយ៍ រថយន្តអគ្គិសនីសុទ្ធរបស់ប្រទេសចិនកើនឡើងពី ៤៧% ដល់ ៧៤% និងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសអារ៉ាប់រួម និងប្រេស៊ីលផងដែល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម