ការលក់ឡានអគ្គិសនី VW ID.4 ធ្លាក់ចុះរហូតដល់ជាង ៧០%

[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen បានរាយការណ៍ពីការលក់ចំនួន ៧៨ ២៨១គ្រឿង ក្នុងអំឡុងត្រីមាសទីពីរ លើទីផ្សារ​សហរដ្ឋអាមេរិក ដែលតួលេខនេះគឺថយចុះ ៣៤% បើធៀបនឹងតួលេខលក់កាលពីឆ្នាំ២០២១។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺរថយន្តអគ្គិសនី Volkswagen ID.4 បានថយចុះរហូតដល់ ៧១% ធៀបនឹងត្រីមាសទីពីរ​ឆ្នាំ​២០២១ ដោយ​ចំនួន​លក់​ដែលទទួលបានគឺមានត្រឹម ១ ៦៦០គ្រឿង ឬស្មើនឹង ១,២% ប៉ុណ្ណោះនៃទំហំលក់ចេញសរុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លទ្ធផលលក់របស់ ID.4 គឺជាលទ្ធផលទាបជាងគេមិនធ្លាប់មានចាប់តាំងពីរថយន្តនេះចេញលក់​នៅ​សហរដ្ឋអាមេរិក ខណៈ​ដែល​រថយន្ត​នេះ​មាន​ទំហំកុម្ម៉ង់ខ្ពស់ ដោយនៅត្រឹមចុងឆ្នាំ២០២១គឺមានការកុម្ម៉ង់ជាង ៤ម៉ឺនគ្រឿងឯណោះ។ បើ​គិត​ត្រឹម​ខែមិថុនា​នេះ Volkswagen ID.4 អាចលក់ចេញបាន ២១ ១៥៧គ្រឿង។

យ៉ាងណាគេរំពឹងថាលទ្ធផលលក់អាចនឹងល្អប្រសើរវិញនៅចុងឆ្នាំនេះ បន្ទាប់ពីរោងចក្ររបស់ Volkswagen នៅ​ Zwickau បាន​ប្រតិបត្តិការចំនួនបីវេនឡើងវិញ ខណៈដែលការផលិតនៅ Emden ក៏កំពុងតែបង្កើនចំនួនផលិតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម