ការសម្ពោធជាផ្លូវការនូវរថយន្ដ New Toyota Hilux Revo ស៊េរីថ្មីឆ្នាំ២០២១

កាលពីរាត្រីថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​​ទទួលបានសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំព្រឹត្តិការណ៍ផ្សាយផ្ទាល់នៃកម្មវិធីសម្ពោធជាផ្លូវការនូវ រថយន្ដ New Toyota Hilux Revo Rally ស៊េរីថ្មី ឆ្នាំ២០២១ ក្រោមអធិបតី លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងលោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។

អ្វីដែលកាន់តែពិសេសបំផុតទៀតនោះ រថយន្តដ៏ស្រស់សង្ហារ Toyota Hilux Revo Rally ២០២១ នេះ មានតម្លៃត្រឹមតែ ៥២ ៥០០ ដុល្លាសហរដ្ឋអាមេរិក តែប៉ុណ្ណោះ (លើកលែង ពណ៌សកាំម៉ៃ) អតិថិជនក៏អាច​រីករាយជាមួយនឹងសេវាបង់រំលោះជាមួយក្រុមហ៊ុន។​ ម៉ូឌែលថ្មីនេះមានពណ៌ជ្រើសរើសដូចជា ត្រេអ៊ី ពណ៌ទឹកប៊ិចបែបស្ព័រ ពណ៌ក្រហមបែបស៊ីវិល័យ ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និង ពណ៌ខ្មៅផ្លេក។ ចំណែករថយន្ត Toyota Hilux Revo Premium ២០២១ វិញ មានតម្លៃត្រឹមតែ ៤៩ ៩០០ ដុល្លាសហរដ្ឋអាមេរិក តែប៉ុណ្ណោះ (លើកលែង ពណ៌សកាំម៉ៃ)។

លោក​ ហ៊ីរ៉ូ​យូ​គិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញ​ឲ្យដឹងថា នេះគឺជា មោទនភាពសម្រាប់ ក្រុមហ៊ុនតូយ៉ូតា​​ (ខេមបូឌា) ដែលបាននាំយកមកនូវរថយន្ដ​ New Toyota Hillux Revo Rally ស៊េរីឆ្នាំ​២០២១ ចូលក្នុងទីផ្សារប្រទេសកម្ពុជាស្រប​ពេល​​ដែល​​សន្ទុះ​នៃ​ការ​ប្រើប្រាស់​យាន​យន្ដ​ក្នុង​ប្រទេស​កំពុងតែ​មានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ លោកអគ្គនាយក បានបន្ថែមទៀតថា Hilux Revo Rally គឺជារថយន្ដប្រភេទ Pick Up ដែលត្រូវបានផលិតឡើងក្រោមការខិតខំប្រឹងប្រែង របស់រោងចក្រតូយ៉ូតា ក្នុងការអភិវឌ្ឍន៍ កែច្នៃ និងធ្វើឲ្យប្រសើរឡើង ទាំងផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព និងផាសុកភាព ដើម្បីផ្ដល់នូវអ្វីដែលថ្មីនិងកាន់តែពិសេសជូនដល់អតិថិជន។ ​ រថយន្ដនេះពិត​ជា​សក្តិសមឥតខ្ចោះសម្រាប់​ប្រតិបត្តិការ​អាជីវកម្មនានានិង​ជាដៃគូដ៏ល្អឥតខ្ចោះក្នុងការ​ធ្វើ​ដំណើរ​គ្រប់កាលៈទេសៈ។ ​ ស្របពេលជាមួយគ្នានេះ លោកអគ្គនាយកក៏បានប្រកាសជាផ្លូវការនូវសេវាកម្មថ្មីមួយទៀតរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គឺសេវាកម្មជួល​រថយន្ត​លក្ខណៈព្រីមៀម Toyota Rent+។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សេវាកម្មនេះ  លោកអ្នកអាចជ្រើសរើសរថយន្តថ្មី​គ្រប់ម៉ូឌែលដែលមាននៅក្នុងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏ដូចជារថយន្តមួយទឹកដែលមានការធានាគុណភាពពី Toyota Plus ហើយលោកអ្នកអាចជ្រើសរើសរយៈពេលប្រើប្រាស់ចាប់ពី១ឆ្នាំទៅ៥ឆ្នាំ ឬតាមរយៈចម្ងាយបើក​បរ។ សេវាកម្មនេះផ្តល់ជូន រថយន្តថ្មីគ្រប់ម៉ូឌែល ការថែទាំនិងជួសជុលផ្សេងៗ កញ្ចប់ធានារ៉ាប់រង ការចុះបញ្ជីរថយន្ត​ការបង់ពន្ធប្រចាំឆ្នាំ ប្រព័ន្ធGPS ព្រមទាំងកម្មវិធីទូរស័ព្ទសម្រាប់តាមដានរថយន្ត។ ក្រុមហ៊ុនជឿជាក់ថាសេវាកម្ម Toyota Rent+ នឹងផ្តល់ជូនអតិថិជន ឲ្យទទួលបានភាពងាយស្រួលក្នុងការប្រើប្រាស់រថយន្តដែលមាន គុណភាពខ្ពស់ និងសក្តិសម ទៅនឹងការរស់នៅប្រចាំថ្ងៃរបស់លោកអ្នក។

លក្ខណៈពិសេសៗ នៃរថយន្ត New Toyota Hilux Revo Rally ស៊េរីថ្មីឆ្នាំ ២០២១ មានដូចជា៖

១. រូបរាងផ្នែកខាងក្រៅថ្មីប្រកបដោយភាពទាក់ទាញ៖

  • កាង និងស៊ុមប៉ាណាមុខរចនាថ្មី
  • ចង្កៀង Bi-Beam LED Project  ភ្ជាប់ជាមួយអំពូល Daytime Running Light
  • ចង្កៀងកាត់អ័ព្ទ LED និង កាតាប៊ូ រចនារូបរាងថ្មីកាន់តែទាន់សម័យ
  • ភ្លើងស្តុបក្រោយប្រភេទ LED រចនាភ្លឺបែបខ្សែប្រណិតមានគុណភាពខ្ពស់
  • កាងការពារបាតមុខ​
  • ថាសកង់អាលុយមីញ៉ូមទំហំ ១៨អុីញ
  • កាងលម្អឃ្លុបក្រោយដឹកទំនិញឬSport Bar និងមានអំពូល LED 3គ្រាប់សំរាប់បំភ្លឺកន្លែងផ្ទុកទំនិញ

២. ផ្នែកខាងក្នុងដ៏ទំនើប៖

  • កៅអីស្បែករចនាពីរពណ៌
  • អំពូលលម្អប្រភេទ LED បង្កប់ក្នុងទ្វាររថយន្តទាំង4 រំលេចចេញដូចបន្ទាត់
  • អេក្រង់ព័ត៌មាន និងកុងទ័ររចនាថ្មី
  • ប្រព័ន្ធកំសាន្ត Touch-screen ៨អុីញ មានមុខងារសំបូរបែប ដែលអាចភ្ជាប់ជាមួយ Smart Phone (Android Auto & Apple CarPlay) កាន់តែងាយស្រួល និងទូលំទូលាយ
  • ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ
  • ម៉ាស៊ីនត្រជាក់​មុខ​ និងម៉ាស៊ីនត្រជាក់អ្នកដំណើរខាងក្រោយ

៣. ផ្នែកម៉ាស៊ីន៖

ម៉ាស៊ីនរបស់រថយន្តតូយ៉ូតា Hilux Revo Rally ២០២១ ត្រូវបានអភិវឌ្ឍន៍ថ្មីឲ្យកាន់តែប្រសើរឡើង៖

  • ម៉ាស៊ីន GD ទំហំស៊ីឡាំង ២,៨លីត្រ
  • កំលាំងម៉ាស៊ីន ២០១សេស និងកំលាំងរមួលទាញរហូតដល់500 ញូតុន
  • សន្សំសំចៃម៉ាស៊ូតបាន៤%បន្ថែម ស៊ីតិចជាងសេរ៊ីឆ្នាំ២០២០
  • ប្រអប់លេខ ៦ វគ្គអូតូ មានសមត្ថភាពប្តូរលេខបែបស្ព័រថែមថយដោយការបញ្ជាពីចង្កឹះលេខ

៤. ប្រព័ន្ធសុវត្ថិភាព៖

ដើម្បីផ្តល់ជូនអតិថិជននូវទំនុកចិត្តកាន់តែខ្ពស់​ លើប្រព័ន្ធសុវត្ថិភាព រថយន្តតូយ៉ូតា Hilux Revo Rally ២០២១ និង Revo Premium ២០២១ បានបំពាក់នូវកញ្ចប់សុវត្ថិភាពឆ្លាតវៃ និងទំនើបឈ្មោះ Toyota Safety Sense ហៅកាត់ថា TSS ដែលរួមមានមុខងារ៖

១. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System)

២. ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise

​  Control) មុខងងារនេះមិនត្រឺមតែប្រើល្បើនកំណត់អូតូតែវាសំរបទៅតាមល្បឿនរបស់រថយន្តខាងមុខ

៣. ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert)

កាន់តែពិសេស​ទៀតនោះរថយន្តតូយ៉ូតា Hilux Revo Rally ២០២១ បានបំពាក់បន្ថែមនូវអង្គញ្ញាណ (Sensor)​ ចំនួនពីរគ្រាប់នៅផ្នែកខាងមុខ និងបួនគ្រាប់នៅផ្នែកខាងក្រោយនៃរថយន្ដ។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះ ក៏បានភ្ជាប់មកជាមួយមុខងារ Tire Angle Monitoring ដែលកាន់តែផ្តល់ភាពងាយស្រួល តាមរយៈអេក្រង់បង្ហាញពីមុំកាច់បត់នៃចង្កូតទៀតផង។

*ប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត រួមាន៖

  • ពោងសុវត្ថិភាពចំនួន៩
  • ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABS) និងប្រព័ន្ធហ្វ្រាំងជំនួយ (BA)
  • ប្រព័ន្ធគ្រប់គ្រងទំនាញ (A-TRC) និងប្រព័ន្ធគ្រប់គ្រងលំនឹង (VSC)
  • ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC)
  • ប្រព័ន្ធបើកបរពេលឡើងចំណោត(HAC) និងប្រព័ន្ធជំនួយពេលចុះចំណោត (DAC)
  • ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន (EBS)
  • ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង (EBD) និងប្រព័ន្ធគ្រប់គ្រងការអូសសណ្ដោង (TSC)
  • ប្រព័ន្ធបញ្ឈប់រថយន្ត នៅពេលជាន់ហ្គែរ និងហ្វ្រាំងក្នុងពេលតែមួយ (BOS)
  • តួគ្រោងដ៏រឹងមាំ (GOA)

ក្រៅពីរថយន្ត Toyota Hilux Revo Rally ក្រុមហ៊ុនក៏មានផ្តល់ជូននូវជម្រើសរថយន្តមួយប្រភេទទៀតគឺ Toyota Hilux Revo Premium ដែលរថយន្តពីរប្រភេទនេះ មានភាពខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ទៅលើ ការរចនារូបរាងផ្នែកខាងក្រៅ ឬឯប្រព័ន្ធសុវត្ថិភាព ផាសុកភាព ក៏ដូចជាកម្លាំងម៉ាស៊ីន គឺដូចគ្នាទៅនឹងរថយន្ត Toyota Hilux Revo Rally ស៊េរីថ្មីឆ្នាំ២០២១។

ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការជាវរថយន្តស៊េរីថ្មី Toyota Hilux Revo ស៊េរីថ្មីឆ្នាំ២០២១នេះ អាចអញ្ជើញមកទស្សនាដោយផ្ទាល់នៅគ្រប់សាខាលក់របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចជា៖ ទីស្នាក់ការកណ្ដាល(ទឹកថ្លា) សាខាទួលសង្កែ សាខាបឹងកេងកង សាខាខេត្តសៀមរាប និង សាខាខេត្តបាត់ដំបង។ លោកអ្នកក៏អាចយករថយន្តចាស់ មកប្តូរយករថយន្តថ្មីនេះផងដែរ តាមរយៈសាខា លក់រថយន្តមួយទឹកដែលមានការធានា (Toyota Plus)។ លើសពីនេះទៀត ក្រុមហ៊ុន ក៏មានផ្តល់នូវសេវា បង់រំលស់តាមរយៈ ក្រុមហ៊ុនតូយ៉ូតា កម្ពុជាហ្វាយនែន ដែលជា ដៃគូរផ្តាច់មុខក្នុងការផ្តល់ជូននូវសេវាបង់រំលស់ រថយន្តប្រកបដោយ ទំនុកចិត្ត ភាពងាយស្រួល និងសេវាកម្មរហ័សទាន់ចិត្ត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈទូរស័ព្ទ៖ ០១៧ / ០៨៦ ៣៣៣ ៥០៣ ឬតាមគេហទំព័រ www.toyota.com.kh  ឬតាមទំព័រហ្វេសប៊ុក​ផ្លូវការ Toyota Cambodia។ សូមអរគុណ!

ផ្ទាំងផ្សាយពាណិជ្ជកម្ម