ការសម្ពោធជាផ្លូវការរថយន្តប្រណិត Range Rover Evoque ក្រោមប្រធានបទ “Live for Phnom Penh”

ក្រុមហ៊ុន Jaguar Land Rover ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលជាផ្នែកមួយរបស់ក្រុមហ៊ុន អ អិម អេ គ្រុប បានសហការជាមួយសំអាងការ នួន​​ ស្រី នឹង ក្រុមហ៊ុនថតរូប @home Entertainment បានធ្វើការសម្ពោធនៅរថយន្ត Range Rover Evoque ជំនាន់ថ្មីដ៍អស្ចារ្យនៅសណ្ធាគារ សូហ្វីតែល កាលពីថ្ងៃសុក្រទី 14 មិថុនា កន្លងទៅថ្មីៗនេះ។
ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្យូ, លោកជំទាវ វេជ្ជ. អ៊ឺង កន្ថាផាវី រដ្ធមន្រ្តីក្រសួងកិច្ចការនារី​ នឹង លោក រ៉ូប៊ីន ខលហ្រ្គែន អគ្គនាយកទទួលបន្ទុកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរូបទៀតផងដែរ។


តំណាងអោយក្រុមហ៊ុនម៉ាកសញ្ញាល្បីលំដាប់ពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក អ៊ុល ហ៊្សេបេកឺ នាយកគ្រប់គ្រងទូរទៅរបស់ក្រុមហ៊ុន Jaguar Land Rover បានបញ្ជាក់ថារថយន្តប្រណិត Range Rover Evoque គឺជារថយន្តដែរបំពាក់នៅបច្ចេកវិទ្យាទំនើបចុងក្រោយផងដែរ។​នៅក្នុងកម្មវិធីដ៏អស្ចារ្យនេះក្រុមហ៊ុនបានលើកយកពីភាពទាន់សម័យរបស់ប្រជាជនកម្ពុជាដែលសំបូរទៅដោយសម្បត្តិវប្បធម៍ប្រពៃណីដ៏ស្ចារ្យមកបង្ហាញផងដែរ។


គោលបំណងដ៏សំខាន់ក្នុងកម្មវិធីនេះគឺជាការបង្កើតថ្មីដោយរួមបញ្ចូលគ្នារវាងយុវជន ៤​ ក្រុមដែរជាតួអង្គសំខាន់ដែរបង្ហាញពីសិល្បះវប្បធម៍ប្រពៃណីមានដូចជា (របាំអប្សរា, តន្រ្តីសិល្បះបែបបុរាណ, សិល្បះបែបគំនូរ, ការច្នៃម៉ូតសំលៀកបំពាក់បុរាណ) ដែរពួកគេកំពុងតែរស់នៅក្នុងទីក្រុងភ្នំពេញដែរមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។ បើយើងប្រៀបធៀបរថយន្ត Range Rover Evoque​ ជំនាន់មុ​ន, គឺជារថយន្តលក្ខណះគ្រួសារទំនើបដែរប្រើប្រាស់តែក្នុងទីក្រុងប៉ុន្តែរថយន្ត Range Rover Evoque

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជំនាន់ថ្មីនេះត្រូវបានរចនាឡើងដោយពង្រឹងសម្ថភាពកាន់តែអស្ចារ្យជាមួយនិរន្តរភាពដែរធ្វើអោយរថយន្តទំនើបនេះបើកបរបានគ្រប់ស្ថានភាពផ្លូវ។


ជាមួយនឹងភាពស៊ីវិល័យនឹងទំនើបរបស់រថយន្ត Range Rover Evoque ធ្វើអោយរថយន្តទទួលបាននៅពានរង្វាន់ច្រើនជាង 217 ប្រភេទផ្សេងៗគ្នា ព្រមទាំងមានវត្តមានលើទីផ្សាររហូតដល់ 127 ប្រទេស នេះជាសញ្ញានៃការវិវតន្ត៍ដ៏ទំនើបដែលបានបង្ហាញពីប្រណិតភាពរថយន្ត Range Rover​ របស់ចក្រភពអង់គ្លេសដែរបំពេញតំរូវការរបស់អតិថិជនប្រចាំព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។
សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover​ ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។
ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង៖ 023 888-811 / 070 999-111
គេហទំព័រ​ ផ្លូវការ៖ www.landrovercambodia.com
ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia
ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo

សូមទស្សនារូបភាពខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម