ក្រុមការងារ Carwow បានប្រមូលរថយន្តអគ្គិសនីជំនាន់ចុងក្រោយចំនួន ៦ ម៉ូដែល ដែលមានលក់លើទីផ្សារបច្ចុប្បន្ន ដោយយកមកបើកបររហូតដល់រថយន្តទាំងនោះរលត់ភ្លើង។
ក្រោយគេសាកល្បងគេដឹងថារថយន្តណាបើកបរបានឆ្ងាយជាងគេពេលសាកមួយពេញ និងរថយន្តណាដែលបើកបរបានចម្ងាយដូចដែលក្រុមហ៊ុនអះអាងខ្លះ។ តាមការធ្វើតេស្តទទួលបានលទ្ធផលដូចខាងក្រោម ៖
១. Tesla Model 3 ជិះបាន ៤៣៤ គ.ម (ស្មើនឹង ៧៨% នៃរយៈចម្ងាយដែលអះអាង)
២. Kia e-Niro ជិះបាន ៤១០ គ.ម (ស្មើនឹង ៩០% នៃរយៈចម្ងាយដែលអះអាង)
៣. Jaguar I-Pace ជិះបាន ៣៥៩ គ.ម (ស្មើនឹង ៧៦% នៃរយៈចម្ងាយដែលអះអាង)
៤. Nissan Leaf ជិះបាន ៣៣៤ គ.ម (ស្មើនឹង ៨៧% នៃរយៈចម្ងាយដែលអះអាង)
៥. Audi E-Tron ជិះបាន ៣៣១ គ.ម (ស្មើនឹង ៨១% នៃរយៈចម្ងាយដែលអះអាង)
៦. Mercedes EQC ជិះបាន ៣១២ គ.ម (ស្មើនឹង ៧៥% នៃរយៈចម្ងាយដែលអះអាង)