កីឡាក Paulo Dybala អបអរគ្រាប់បាល់ទី ១០០ សម្រាប់ក្រុម Juventus ជាមួយឡាន Lamborghini Aventador ថ្មី

កីឡាក Paulo Dybala គឺជាខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus។ បន្ទាប់ពីបានបង្ហាញខ្លួនលើកទី ២៥១ របស់គាត់សម្រាប់ក្រុម Juventus កីឡាកររូបនេះកំពុងធ្វើការអបអរគ្រាប់បាល់ទី ១០០ របស់ខ្លួន ជាមួយរថយន្ត Lamborghini Aventador ថ្មីមួយគ្រឿង ។

ក្រុមហ៊ុន Lamborghini បានផ្តល់ជូននូវជម្រើសរថយន្តរបស់ខ្លួនជាច្រើនម៉ូឌែលសម្រាប់កីឡាកររូបនេះជ្រើសរើស ប៉ុន្តែកីឡាករជនជាតិអាហ្សង់ទីនរូបនេះបានធ្វើការជ្រើសរើសយករថយន្ត Lamborghini Aventador S Roadster ដែលវាមានតម្លៃប្រហែល ៤៦០ ០០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កីឡាករជនជាតិអាហ្សង់ទីនរូបនេះបាននិយាយថា”សម្រាប់រថយន្ត Aventador គឺជាក្តីស្រឡាញ់នៅពេលឃើញដំបូង។ ខ្ញុំបានរង់ចាំរយ:ពេល ២-៣ឆ្នាំដើម្បីទិញវា ប៉ុន្តែពេលនេះពិតជាមានមោទនភាព និងកិត្តិយសខ្លាំងណាស់ក្នុងការក្លាយខ្លួនជាម្ចាស់របស់រថយន្តនេះ។”

រថយន្ត Lamborghini Aventador S Roadster ដំណើការដោយម៉ាស៊ីនចំណុះ ៦,៥លីត្រ ទំហំ ១២ស៊ីឡាំង មានកម្លាំង ៧៤០សេះ និងកម្លាំងរមួល ៦៨៧ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ISR ៧វគ្គអូតូ ប្រើប្រាស់ប៉ុង ២។ វាស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

Dybala គឺជាកីឡាករដំបូងគេដែលមិនមែនជាជនជាតិអឺរ៉ុបដែលរកបាន ១០០ គ្រាប់អោយក្រុម Juventus ។ ខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនក្នុងជ័យជម្នះ ៣-១ លើក្រុម Sassuolo កាលពីថ្ងៃទី ១២ ខែឧសភាកន្លងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម