កូនរបស់ Defender គ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២២

ដូចគ្រប់គ្នាធ្លាប់ដឹងហើយថាក្រុមហ៊ុន Jaguar Land Rover បានផលិតរថយន្តម៉ូឌែលថ្មីៗជាច្រើន ហើយនេះក៏មិនមែនជាលើកដំបូងដែរយើងលឺអំពីពាក្យចចាមរ៉ាមដែល ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេសមួយនេះ គ្រោងនិងផលិតរថយន្តប្រភេទ SUVថ្មី ដែលជា Baby Defender មានន័យថាជាកូនរបស់ Defender។

បើតាមរយ:គេហទំព័រ WhatCar បានរាយការណ៍ថា រថយន្តប្រភេទ SUV ថ្មី ដែលជា Baby Defender នេះ ប្រហែលជាបង្ហាញវត្តមាននៅរយ:ពេលពីរឆ្នាំទៀត ដោយបញ្ចេញជាផ្លូវការនូវប្រភេទ ប៉ុងមួយ(FWD) ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង និង Plug-in hybrid ប្រភេទ ប៉ុងពីរ។ ហើយប្រភេទ Baby Defenderនេះ វាមានប្រវែងខ្លី និងមានតម្លៃថោកជាងម៉ូឌែល Defender ធម្មតា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្របពេលតម្លៃរបស់រថយន្ត Defender មានតម្លៃប្រហែល ៥១​ ៨០០ដុល្លារ នៅក្នុងទីផ្សារប្រទេសកំណើតខ្លួន ដូចនេះសម្រាប់ Baby Defender គេរំពឹងថានឹងមានតម្លៃប្រហែល ៣២​ ៤០០ដុល្លារ។ ប្រសិនជាការពិតនោះ មានន័យថា វាមានតម្លៃថោកជាងរថយន្ត Discovery Sport ដែលមានតម្លៃប្រហែល ៤១ ៥០០ដុល្លារ។

សម្រាប់ឈ្មោះផ្លូវការរបស់ម៉ូឌែលថ្មីនេះ​ គឺពុំទាន់ដឹងនៅឡើយទេ ប៉ុន្តែតាមការរាយការណ៍របស់ WhatCar វាប្រហែលនឹងមានឈ្មោះដូច Land Rover 80 និង Land Rover Defender 80៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម