កូនឡានតម្លៃ១ម៉ឺនដុល្លាររបស់ Hyundai ត្រឹមមួយថ្ងៃមានអ្នកកក់ជិត២ម៉ឺនគ្រឿង

រថយន្ត Hyundai Casper ដែលជារថយន្ត SUV តូចជាងគេបំផុតរបស់ក្រុមហ៊ុន ទទួលបានការកុម្ម៉ង់ទិញជិត ១៩ ០០០ដុល្លារ គ្រឿង ក្នុងរយៈពេលត្រឹមមួយថ្ងៃនៅទីផ្សារប្រទេសកូរ៉េខាងត្បូង។

ចំណុចទាក់ទាញធំបំផុតរបស់រថយន្តនេះគឺដោយសារតែមានតម្លៃធូរ ដោយតម្លៃរបស់វាគឺមានចាប់ពីប្រមាណ ១១ ៨៦០ដុល្លារ រហូតដល់ថ្លៃបំផុតគឺ ១៦ ០១០ដុល្លារ។ ក្នុងពេល២៤ម៉ោងដំបូង មានអ្នកកុម្ម៉ង់ទិញ ១៨ ៩៤០គ្រឿង ដែលវាបានក្លាយជារថយន្ត Hyundai ប្រើម៉ាស៊ីនពីស្តុងដែលមានអ្នកកុម្ម៉ង់ទិញច្រើនជាងគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែនតែតម្លៃនោះទេដែលទាក់ទាញ រថយន្តនេះក៏មានបំពាក់នូវកៅអីអង្គុយចំនួនបួនដែលមានទំហំធំទូលាយគួរសម, មានអេក្រង់កម្សាន្តទំហំ៨អ៊ីញ ដែលមានមុខងារបញ្ជាដោយសំឡេង និងមុខងារនាំផ្លូវ, មានប្រភេទបើកបរច្រើនប្រភេទ និងមានមុខងារសុវត្ថិភាពដូចជាពោងសុវត្ថិភាពចំនួន៧ និងមុខងារព្រមានពីការប៉ះទង្គិចខាងមុខផងដែរ។

ជម្រើសម៉ាស៊ីនរបស់រថយន្ត Casper មានចំនួនពីរប្រភេទគឺប្រភេទចំណុះ១,០លីត្រ កម្លាំង ៧៥សេះ និងមួយទៀតចំណុះ១,០លីត្រដូចគ្នាជាប្រភេទ Turbocharged ដែលផ្ដល់កម្លាំងបាន ៩៩សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម