កូនឡាន MINI Cooper S Advanced Edition ២០២៣ មានតែ ២៧គ្រឿងប៉ុណ្ណោះ ក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុមផលិតរថយន្ត MINI ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស MINI Cooper S Advanced Edition ស៊េរីឆ្នាំ ២០២៣ មានត្រឹមតែ ២៧ គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃលក់ចាប់ពី ៧៦ ៧៧៦ ដុល្លារក្នុងទីផ្សាររបស់ខ្លួន។

សម្រាប់ការរចនាផ្នែកខាងក្រៅ MINI Cooper S Advanced Edition ស៊េរីឆ្នាំ ២០២៣ ទ្វារ ៣ មានបំពាក់ជាមួយនឹងកញ្ចប់ផ្នែកខាងក្រៅ Zesty Yellow exterior package និងកញ្ចប់ Piano Black Exterior Package បំពាក់ដោយថាសកង់ស្ព័រប្រភេទ Pulse Spoke ទំហំ ១៨ អ៊ីញជាមួយនឹងពណ៌លាយគ្នា និងសំបកកង់ប្រភេទ runflat tired ជាឧបករណ៍ស្តង់ដារផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង Advanced Edition ​មានមកជាមួយនឹងជម្រើសនៃកញ្ចប់ MINI Yours Leather Lounge Carbon Black ឬ Leather Chester Malt Brown package។ គ្រឿងបរិក្ខាស្តង់ដាររួមមានកៅអីស្ព័រសម្រាប់ផ្នែកខាងមុខ, ដៃចង្កូត multifunction steering wheel ស្រោបដោយស្បែក Nappa, អេក្រង់កំសាន្ត touchscreen ទំហំ ៨,៨ អ៊ីញ ភ្ជាប់ដោយ Apple CarPlay និង Driving Assistant, ឧបករណ៍ Radio MINI Visual Boost, ប្រព័ន្ធរុករក Navigation system ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ MINI Cooper S Hatch 3-door Advanced Edition ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៩២ សេះ និងកម្លាំងរមួល ២៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាមួយនឹងប្រព័ន្ធ Adaptive Suspension ជាឧបករណ៍ស្តង់ដារ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន MINI Thailand ក៏ត្រៀមបញ្ចេញរថយន្ត MINI Cooper S Hatch 3-door “Pat Moss” ដែលមានចំនួនកំណត់ត្រឹម ១០ គ្រឿងប៉ុណ្ណោះក្នុងប្រទេសថៃ ដែលមានតម្លៃ ៧៦ ៧៧៦ ដុល្លារ ជាម៉ូដែលពិសេសដើម្បីរំលឹកដល់ “Pat Moss” ដែលជាអ្នកប្រណាំងស្រីដែលធ្វើបានល្អបំផុត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម