កំណត់ត្រាលក់របស់ Tesla បានកើនឡើង ប៉ុន្តែនៅតែចាញ់គូប្រជែងមកពីប្រទេសចិន

[បរទេស] យោងតាមសារព័ត៌មាន ​​Reuters បានឲ្យដឹងថាក្រុមហ៊ុន Tesla បានបង្កើតកំណត់ត្រាលក់ថ្មីនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ដោយបានចែកចាយរថយន្តអគ្គិសនីសរុបចំនួន ៤៨៤ ៥០៧ គ្រឿង គិតចាប់ពីខែតុលាដល់ខែធ្នូ។ ទោះជាយ៉ាងណាក៏ដោយ តួលេខរបស់ក្រុមហ៊ុន Tesla សម្រាប់រយៈពេលដូចគ្នានេះ នៅតែត្រូវចាញ់ដៃគូប្រកួតប្រជែង BYD ដែលលក់បានសរុប ៥២៦ ៤០៩ គ្រឿង ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរបស់របស់សហរដ្ឋអាមេរិកនេះ មិនអាចឈានដល់គោលដៅលក់រថយន្តចំនួន ២ លានគ្រឿងដែលលោក Elon Musk បានកំណត់សម្រាប់ក្រុមហ៊ុនរថយន្តអគ្គិសនីនៅឆ្នាំ ២០២៣ ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការលក់សរុបចំនួន ១,៨ លានគ្រឿងកាលពីឆ្នាំមុនគឺស្មើនឹង ៣៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ។ ខណៈ BYD លក់បានសរុប ៣,០២លានគ្រឿង បានកើនឡើង ៦២% ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីឆ្នាំមុន BYD រួមទាំងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតជាច្រើនរបស់ប្រទេសចិន កំពុងពង្រីកខ្លួនយ៉ាងសកម្មទៅក្នុងទីផ្សាររថយន្តសំខាន់ៗទូទាំងពិភពលោក រួមទាំងអឺរ៉ុបផងដែរ ។ ក្នុងនោះត្រូវបានអាជ្ញាធរអឺរ៉ុបកំពុងត្រូវបានបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងគោលនយោបាយគាំទ្រដែលប្រទេសចិនកំពុងអនុវត្តចំពោះក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម