[ទីផ្សាររថយន្តក្នុងស្រុក] ក្រោយទទួលបាននូវការគាំទ្រ និងពេញនិយមខ្លាំងពីសំណាក់អតិថិជន កាលពីថ្ងៃទី ១០ ខែកញ្ញានេះកន្លងទៅ ក្រុមហ៊ុន BAIC Cambodia ដែលជាក្រុមហ៊ុននាំចូលផ្លូវការនៃរថយន្ត BAIC ជាច្រើនម៉ូឌែលនៅលើទីផ្សារប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីសម្ភោធ និងដាក់លក់ជាផ្លូវការនូវរថយន្តម៉ូដែលថ្មីមួយទៀតរបស់ខ្លួនគឺម៉ូដែល BAIC BJ40 Plus ដែលជារថយន្ត SUV លក្ខណៈគ្រួសារ ផ្សងព្រេងបែប Off-road នៅទីស្នាក់ការកណ្តាលរបស់ខ្លួនស្ថិតនៅខណ្ឌជ្រោយចង្វា តាមបណ្តាយផ្លូវជាតិលេខ 6A ក្រោមវត្តមានពីសំណាក់អតិថិជន ភ្ញៀវកិត្តិយស បុគ្គលិកគ្រប់ជាន់ថ្នាក់ និងលោកអគ្គនាយកក្រុមហ៊ុន BAIC Cambodia ផ្ទាល់ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BAIC ជាក្រុមហ៊ុនរថយន្តដ៏ធំមួយរបស់ប្រជាមានិតចិន ដែលមានអាយុកាល ៦២ឆ្នាំរួចមកហើយ។
សម្រាប់រថយន្ត BAIC BJ40 Plus ឆ្នាំ២០២២នេះ ត្រូវបានផលិតឡើងជាមួយរូបរាងជ្រុងៗ ដែលផ្តល់នូវភាពទាក់ទាញ លេចធ្លោរ និងអំណាច។ រថយន្តនេះមានប្រវែងសរុប ៤ ៦៤៥មម, ទទឹង ១ ៩២៥មម, កម្ពស់ ១ ៨៧១មម, ប្រវែងនៃគម្លាតកង់ ២ ៧៤៥មម និងមានសម្ថភាពនៃការអូសសណ្តោងទម្ងន់ ៥តោន។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ រថយន្តនេះយើងអាចធ្វើការដោះដំបូលខាងលើបានទៀតផង ដែលជាអត្តសញ្ញាណនៃរថយន្តបែប Classic ទំនើប និងប្រណិត។
សម្រាប់ផ្នែកខាងក្នុង ត្រូវបានរៀបចំឡើងជាមួយប្រណិតភាព និងផាកសុកភាព ជាមួយគ្រឿងបរិក្ខាទំនើបៗដែលមានដូចជា
- ដៃចង្កូតប្រភេទអេឡិចត្រូនិច ភ្ជាប់ដោយប៊ូតុងកំណត់មុខងារ និងកម្តៅ
- អេក្រង់កម្សាន្តទំហំ ១០អ៊ីញ
- ឧបករណ៍បំពងសម្លេងចំនួន ៦ចំណុច
- កុងទ័របង្ហាញទំហំធំរហូតដល់ ១២,៣អ៊ីញ
- ភ្លើងលម្អ Ambient Lighting
- កៅអីប្រភេទស្បែកអាចបញ្ជាកំណត់ទិសដៃបានចំនួន ៨របៀបសម្រាប់កៅអីអ្នកបើកបរ ដោយថាមពលអេឡិចត្រូនិច ហើយក៏មានមុខងារកម្តៅកៅអី ទាំងកៅអីអ្នកបើកបរ និងរួមដំណើរផ្នែកខាងមុខ
ចំណែកប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ រថយន្តនេះបានភ្ជាប់មកដូចជា៖
- ប្រព័ន្ធកំណត់ល្បឿនបើកបរថេរ Cruise Control
- ប្រព័ន្ធរ៉ាដាជំនួយចូលចត
- ប្រព័ន្ធកាំម៉រាជំនួយផ្នែកខាងក្រោយ
- ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត
- ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងជំនួយពេលឈប់ស្តុប Auto Hold
- ប្រព័ន្ធការពារចារកម្ម
- ប្រព័ន្ធហ្រ្វាំង ABS និង EBD
- ប្រព័ន្ធ EBA, ESP, TCS, HAC, HDC និង RMI
- ជម្រើសប្រព័ន្ធកំណត់ការបើកបរ Snow, Sport, Comfort និង ECO។
ចំពោះថាមពលម៉ាស៊ីន រថយន្ត BAIC BJ40 Plus ដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ Twin-Turbo អាចផលិតកម្លាំងបាន ២១៥សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រើប្រាស់ប៉ុងពីរ។ ហើយសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ រថយន្តនេះមានកម្រិតស៊ីសាំងប្រហែល ១០,១លីត្រ។
សូមបញ្ជាក់ផងដែរ សម្រាប់តម្លៃរថយន្ត SUV ពោពេញដោយសម្ថភាពនេះ មានតម្លៃពេញ ៧៩ ០០០ដុល្លារ ប៉ុន្តែក្នុងឪកាសពិសេសនេះបញ្ជុះនៅសល់ ៧៥ ០០០ដុល្លារ។ ដូច្នេះសម្រាប់បន្ថែម សូមទំនាក់ទំនងទៅកាន់
- ទូរស័ព្ទលេខ 085 777 266 /085 777 388
- Facebook Page: BAIC Cambodia – Head office
- អគារតាំងបង្ហាញរថយន្តទាំង ២ទីតាំង៖
- ទីស្នាក់ការកណ្តាល BAIC Cambodia ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វា
- សាខា BAIC Cambodia ផ្លូវមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅទល់មុខសកវិទ្យាល័យភូមិន្ទភ្នំពេញ៕