កំពូលឡានម៉ូដែលថ្មីទាំង ១០ ដែលបង្ហាញវត្តមាននៅឯ Monterey Car Week ឆ្នាំ ២០២៣

[បរទេស] ពិរព័ណ៌រថយន្ត Monterey Car Week ជាកន្លែងតាំងបង្ហាញនៅរថយន្ត ឬគំរូរថយន្តផ្សេងៗជារៀងរាល់ឆ្នាំនៅឯរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតនៅលើសកលលោកនាំយករថយន្តរបស់ដាក់បង្ហាញនៅព្រឹត្តិការណ៍នេះ ។ ខាងក្រោមនេះជាកំពូលរថយន្តទាំង ១០ ដែលមានវត្តមាននៅទីនោះ ៖

១) Mercedes-AMG GT ជារថយន្តបំពាក់ដោយម៉ាស៊ីន V8 មានកម្លាំង ៥៧៧ សេះ និងកម្លាំងរមួល ខណៈម៉ូដែល hybrid មានកម្លាំង ៨៤០ សេះ និងមកដល់នាពេលខាងមុខ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២) Ford Mustang GTD រថយន្តនេះ ដំណើរការម៉ាស៊ីន V8 ចំណុះ ៥,២ លីត្រ supercharged មានកម្លាំងរហូតដល់ ៨០០ សេះ ឯតម្លៃរំពឹង ៣០០ ០០០ ដុល្លារ ។

៣) Lamborghini Lanzador គឺជាគំរូរថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ Lamborghini និងជារថយន្តមានប្រព័ន្ធ aerodynamic យ៉ាងល្អ មានរហូតដល់ទៅ ១៣៤០ សេះ ជាមួយតម្លៃរំពឹង ៣០០ ០០០ ដុល្លារ ។

៤) Zenvo Aurora ជារថយន្ត supercar ដែលមានកម្លាំងខ្លាំង ដែលបំពាក់ដោយម៉ាស៊ីន V12 ចំណុះ ៦,៦ លីត្រ ជំនួយដោយ Turbocharged ចំនួន ៤ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានដល់ ១៨៥០ សេះ ។

៥) Rolls-Royce La Rose Noire Droptail គឺជារថយន្តដំបូងបង្អស់ក្នុងចំណោម ៤ របសត្រកូល Droptail  ដែលនឹងត្រូវបានផលិត ហើយត្រូវចំណាយពេល ៤ ឆ្នាំ ដើម្បីទទួលបានភាព Unique របស់ខ្លួនផ្ទាល់ ។

៦) Maserati MCXtrema ការវិវត្តន៍នៃគំរូ Project24 កាលពីឆ្នាំមុន ត្រូវបានបំពាក់ដោយ Nettuno twin-turbo V6 អាចផលិតកម្លាំងបាន ៧៣០ សេះ ខណៈចំនួន ៦៦ គ្រឿងនៃរថយន្តនេះមានម្ចាស់រួចហើយ ។

៧) Automobili Pininfarina B95 គឺជារថយន្ត hypercar អគ្គិសនីសុទ្ធរបស់ ក្រុមហ៊ុន Automobili Pininfarina  ដែលផលិតបាន ១៩០០ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រត្រឹមរយៈពេលតិចជាង ២វិនាទី  នឹងផលិតត្រឹមតែ ១០ គ្រឿងប៉ុណ្ណោះ ឯតម្លៃខ្ទង់ ៤,៨ លានដុល្លារ ។

៨) Hennessey Venom F5 Revolution Roadster ជារថយន្តដែលលឿនបំផុតជុំវិញផ្លូវមួយផង  ត្រូវបានបំពាក់ដោយម៉ាស៊ីន V8 ចំណុះ ៦,៦ លីត្រ  Twin-turbo ផលិតបាន ១៨១៧ សេះ និងប្រព័ន្ធ suspension ក៏ត្រូវបានដំណើរការឡើងវិញផងដែរ។

៩) Czinger 21C Blackbird Edition រថយន្តនេះ ត្រូវបានបំផុសគំនិតដោយ Lockheed Martin SR-71 ‘Blackbird’ ដែលមានម៉ាស៊ីន V8 ចំណុះ ២,៨៨ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ១ ៣៥០ សេះ ។

១០) ត្រកូល RUF Reveals ត្រកូលរថយន្ត RUF ទាំង ៣ រួមមាន RUF CTR3 Evo, RUF Spyder R និង RUF Tribute ដែលមានកម្លាំង ៥០៨ សេះ ដល់ ៨០០ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម