កំពូលឡានស្ព័រចិន Hongqi S9 Hypercar មានកម្លាំងរហូតដល់ ១ ៤០០សេះ ចេញផ្លូវការ

ក្រុមហ៊ុន Hongqi បានប្រកាសចេញកំពូលរថយន្តស្ព័រ S9 Hypercar របស់ខ្លួនជាផ្លូវការ ក្រោមការសហការណ៍ផលិតរវាង Silk-FAW។ រថយន្ត Hongqi S9 Hypercar បានបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ ២០១៩ កន្លងទៅ នៅក្នុងពិព៌ណរថយន្ត Frankfurt Auto Show។

Hongqi S9 Hypercar បានទទួលការឌីស្សាញផ្ទាល់ពីលោក Walter De Silva ដែលជាអតីតប្រធានឌីស្សាញនៃ Volkswagen Group នឹងធ្លាប់បានឌីស្សាញលើរថយន្ត Audi R8, Lamborghini Egoista, Volkswagen Scirocco និងម៉ូដែលប្រណិតៗជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាបានឆ្លងកាត់ការផ្លាស់ប្តូរមួយចំនួន តួរយ៉ាងដូចជារូបរាងនៃរថយន្ត ត្រូវបានផលិតចេញពី Carbon Fiber ហើយមានទ្វារបើកឡើងដូចមេអំបៅ និងពណ៌តួខ្លួនក្រហមថ្មី។ វានឹងផលិតប្រហែលត្រឹមតែ ៩៩គ្រឿងប៉ុណ្ណោះ ហើយចេញលក់នៅឆ្នាំ ២០២២ ក្នុងតម្លៃប្រមាណ ១,៤៥ លានដុល្លារក្នុងមួយគ្រឿង។

រូបរាង និងពណ៌ក្នុងឆ្នាំ ២០២១

រូបរាង និងពណ៌កាលពីក្នុងឆ្នាំ ២០១៩រថយន្ត Hongqi S9 Hypercar ប្រើម៉ាស៊ីនសាំង ទំហំ ៨ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ដែលបង្កើតកម្លាំងបានសរុប ១ ៤០០ សេះ អាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១,៩ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម