[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់របស់រថយន្ត Lexus LX 700h ជំនាន់ទី ៤ ប្រភេទ SUV ខ្នាតធំ ប្រើប្រាស់ថាមពលកូនកាត់ Hybrid ដែលមានតម្លៃលក់ចាប់ពី ១១៥ ៣៥០ ដុល្លារ ដល់ ១៤១ ៣៥០ ដុល្លារ គ្រោងនឹងដាកចេញលក់នៅក្នុងឆ្នាំ ២០២៥ ។
Lexus LX 700h ថ្មីនេះ ដំណើរការដោយថាមពល parallel Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៤ លីត្រ V6 ជំនួយពីTwin-turbo និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៤៥៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ និងមានកម្រិតស៊ីប្រេងខ្ទង់ ១១ លីត្រ/១០០ គីឡូម៉ែត្រ ។
ដើម្បីប្រាកដថា LX នៅតែជារថយន្តផ្តោតទៅលើការបើកបរ Off-road ក្នុងនោះ Lexus បានបង្កើតរចនាសម្ព័ន្ធមិនជ្រាបទឹកដើម្បីការពារថ្មអាគុយ ក៏ដូចជាប្រព័ន្ធអគ្គិសនី ផ្តល់នៅសមត្ថិភាពបើកបរក្នុងជម្រៅទឹក ៧០០ ម.ម ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងមុខ-ក្រោយជាស្តង់ដារ រួមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ស្រោបដោយសំបកកង់ទំហំ ៣៣អ៉ីញ ប្រភេទ off-road lអាចបើកបរបានគ្រប់ស្ថានភាពផ្លូវផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញថ្មី ក៏ដូចជាកៅអីខាងមុខឌីស្សាញថ្មី កន្លែកងសាកថ្មឥតប្រើខ្សែ ព្រមទាំងប្រអប់លេខថ្មីប្រភេទ Electro-Shiftmatic system ជាលើកដំបូងផងដែរ ៕