[ទីផ្សារបរទេស] រថយន្តប្រភេទ MVP ខ្នាតតូចហាក់មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាក់ស្តែងដូចជារថយន្តប្រភេទ MVP បងប្អូនភ្លោះ Toyota Veloz និង Toyota Avanza។
យោងតាមរបាយការណ៍នៃចំនួនលក់ ដែលរាយការណ៍ដោយ ber.Kendara បានបង្ហាញនូវចំនួនតួរលេខសរុបនៃការលក់រថយន្តប្រភេទ VAN និង MVP នាខែមករា ឆ្នាំ២០២២នេះ ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយរថយន្ត Toyota Veloz បានស្ថិតនៅចំណាត់ថ្នាក់លេខ១ ជាមួយចំនួនសរុប ៤ ៧៧៧គ្រឿង និង Toyota Avanza ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មានចំនួន ៣ ១៨៨គ្រឿង ដោយបូកសរុបមានចំនួន ៧ ៩៦៥គ្រឿង។
គួរបញ្ចាក់ផងដែររថយន្តប្រភេទ MVP ទាំងពីរម៉ូឌែល ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១០៦ សេះ និងកម្លាំងរមួល ១៣៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងជម្រើសប្រអប់លេខដៃ ៥ វគ្គ និងអូតូ CVT។
នៅលើទីផ្សារឥណ្ឌូនេស៊ី រថយន្ត Toyota Avanza មានតម្លៃចាប់ពី ១៤ ៤៦៨ដុល្លារ និង Toyota Veloz មានតម្លៃចាប់ពី ១៧ ៦២២ដុល្លារ៕