ក្នុងខែមករា! Honda BR-V លក់នៅឥណ្ឌូនេស៊ីបានចំនួនជាង ៣ពាន់គ្រឿង

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១៤កន្លងទៅនេះ ក្រុមហ៊ុន Honda ប្រចាំប្រទេសឥណ្ឌូនេស៊ីបានធ្វើការបង្ហាញចេញនូវចំនួនតួរលេខនៃការលក់សរុបប្រចាំខែមករា ឆ្នាំ២០២២ នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ដោយបានសរុប ៧ ៧២៧គ្រឿង។

ជាមួយចំនួនសរុបនេះ បានចូលរួមពីម៉ូឌែលរថយន្តរបស់ខ្លួនជាច្រើនដោយរួមមាន Honda Brio មានចំនួន ៤ ៤៨៩គ្រឿង, Honda BR-V ៣ ២៥៧គ្រឿង, Honda HR-V ១ ១៤០គ្រឿង, Honda CR-V ៥៨៧គ្រឿង, Honda City Hatchback ៤៤៦គ្រឿង, Honda Mobilio ១៨០គ្រឿង, Honda Civic ៥៤គ្រឿង, Honda Odyssey ២១គ្រឿង, Honda City Sedan ៩គ្រឿង និង Honda Accord ចំនួន ១គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Honda BR-V ដែលជារថយន្តម៉ូឌែលថ្មី បានទទួលនូវការចាប់អារម្មណ៍ និងការលក់ចេញបានច្រើន ដោយស្ថិននៅចំណាត់ថ្នាក់លេខ ២។ ជាក់ស្តែង Honda BR-Vទាំងចំនួន ៣ ២៥៧គ្រឿងនេះ មានការចូលរួមពីប្រភេទ BR-V E Prestige ចំនួន ១ ១១៨គ្រឿង, BR-V Prestige-HS ចំនួន ១ ០៩៥គ្រឿង, BR-V E+ ៧៨១គ្រឿង, BR-V E ១៤៥គ្រឿង និងBR-V S មានចំនួន ១១៨គ្រឿង។

គួរបញ្ជាក់ផងដែរថា រថយន្ត​ Honda BR-V ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ DOHC i-VTEC អាចផលិតកម្លាំងបាន ១២១សេះ និងកម្លាំងបង្វិល ១៤៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម