
នៅក្នុងខែមេសា ឆ្នាំ ២០២៥ ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះយ៉ាងខ្លាំងនៅទីផ្សារអឺរ៉ុបដោយមានចំនួនត្រឹមតែ ៥ ៤៧៥ គ្រឿង ប៉ុណ្ណោះ ពោលគឺមានការធ្លាក់ចុះដល់ទៅ ៥២,៦ភាគរយ ឯណ្ណោះ បើប្រៀបធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះ បើគិតពីចំនួនលក់សរុបនៅក្នុងទីផ្សារអឺរ៉ុបក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៥ នេះវិញ ក្រុមហ៊ុន Tesla លក់រថយន្តបានចំនួនតែ ៤១ ៦៧៧ គ្រឿង ប៉ុណ្ណោះ ពោលគឺមានការធ្លាក់ចុះជាង ៤៦ភាគរយ បើបើប្រៀបធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំពោះមូលហេតុសំខាន់ដែលនាំឲ្យមានការធ្លាក់ចុះនេះ គឺដោយសារតែការប្រកួតប្រជែងពីក្រុមហ៊ុនរថយន្តចិន BYD, MG និងក្រុមហ៊ុនរថយន្តអឺរ៉ុប Volkswagen និង Renault ជាដើម។ សម្រាប់ចំណុចមួយផ្សេងទៀតនោះ គឺដោយសារតែសកម្មភាពនយោបាយរបស់លោក Elon Musk ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ៕