ក្នុងពេល ៣ខែ McLaren លក់ឡានបាន ៣០៧គ្រឿងប៉ុណ្ណោះ

ក្រោយ​ពី​បាន​ប្រកាស​អំពី​ការ​កាត់​បន្ថយ​បុគ្គលិក​ ១២០០ នាក់​រួច​មក McLaren បាន​បង្ហាញ​ចេញ​របាយការណ៍​ចំណូល​ចំណាយ​​សម្រាប់​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ដែល​មាន​លទ្ធផល​មិន​ល្អ​ប៉ុន្មាន​ឡើយ។

ក្រុមហ៊ុន​អង់គ្លេស​នេះ​មាន​ការ​ខាត​បង់​ទឹក​ប្រាក់​ប្រមាណ ១៦៣​លាន​ដុល្លារ ក្នុង​ត្រីមាស​ដំបូង​ ធៀប​នឹង​ពេញ​មួយ​​ឆ្នាំ ២០១៩ មាន​ការ​ខាត​បង់​ត្រឹម​ប្រមាណ ៣៤,៥​លាន​ដុល្លារ​ប៉ុណ្ណោះ។ ចំណែក​ចំណូល​នៅ​ត្រីមាស​ទី​មួយ​វិញ​គឺ​មាន​ប្រមាណ ១៣៤​លាន​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ ៣ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ​ដែរ McLaren អាច​លក់​រថយន្ត​បាន​សរុប ៣០៧​គ្រឿង ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន​លក់​បាន​ ៩៦៣​គ្រឿង។ ក្រុមហ៊ុន​រំពឹង​ថា​ត្រីមាស​ទី ២ អាច​នឹង​មាន​លទ្ធផល​មិន​ខុស​ពី​ត្រីមាស​ទី​មួយ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ត្រីមាស​ទី ៣ និង​ទី​ ៤ អាច​នឹង​ល្អ​ប្រសើរ​ឡើង​វិញ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម