ក្រោយពីបានប្រកាសចេញនូវប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួនកាលពីម្សិលមិញរួចមក នៅថ្ងៃនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចេញវីដេអូខ្លីមួយ ដើម្បីឲ្យមហាជនបានដឹងអំពីនីតិវិធីនៃការទិញលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត។
ទស្សនាវីដេអូខាងក្រោមនេះ ៖
គួរដឹងថាស្លាកលេខពិសេសថ្មីនេះ ម្ចាស់យានយន្តអាចធ្វើការជ្រើសរើសលេខ ឬ អក្សរដែលខ្លួនពេញចិត្តបាន ដោយកំណត់ត្រឹម ៨ តួអក្សរ។ តួលេខ ឬអក្សរកាន់តែតិច តម្លៃកាន់តែថ្លៃ ដែលលេខពិសេសនេះមានតម្លៃចាប់ពី ២ លានរៀល ដល់ ១ ពាន់លានរៀលឯណោះ៕