ក្រិក បញ្ចេញម៉ូតូ Scooter ស៊េរីថ្មី ដែលរូបរាងស្រដៀងគ្នានឹង ADV 150 តម្លៃខ្ទង់ ៣ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន DYMOTO របស់ក្រិក បានបញ្ចេញម៉ូតូ Mista 125 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter SUV ដែលរូបរាងរបស់វាស្រដៀងគ្នាទៅនឹង Honda ADV 150 ។

ម៉ូតូ Scooter ត្រូវបានរចនាមានរូបរាងទំនើបខ្លាំងតែម្តងដោយរូបរាងរបស់វាស្រដៀងគ្នានឹង Honda ADV 150 ។ ហើយអ្វីដែលពិសេសនោះគឺវាប្រើប្រាស់ប្រព័ន្ធហ្វាំ្រង ABS កម្រិតខ្ពស់របស់ក្រុមហ៊ុន DYMOTO ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Mista 125​ បានបំពាក់ចង្កៀងមុខប្រភេទ LED Projector, អេក្រង់ឌីជីថល LCD, ប្រព័ន្ធសោរ Smart-Key, រន្ធសាក USB ប្រភេទ A ចំនួន ១ និង 1 Sicket 5V 2A ។

ម៉ូតូ Mista 125 បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១២៥​សេសេ​ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធប្រេងឥន្ធនៈ EFi ពីម៉ាក BOSCH ដែលអាចផលិតកម្លាំងបាន ១៤,៦សេះ និងកម្លាំងរមួល ១២.៥ ញ៉ូតុនម៉ែត្រ។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំងក្នុង ២,៤ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម។

សម្រាប់ម៉ូតូ Mista 125 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៤ ពណ៌ ខ្មៅ ខ្មៅ-ទឹកក្រូច ប្រផេះ និង​ក្រហម ហើយមានតម្លៃចាប់ពី ៣ ៧៣៣ ដុល្លារសហរដ្ឋអាមេរិក នៅលើទីផ្សាររបស់ប្រទេសក្រិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម