ក្រុមហ៊ុនកែច្នៃរថយន្ត WILD Thailand បន្ថែមឈុតខ្លួនថ្មីលើ Nissan Navara រូបរាងកាន់តែអំណាច

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនកែច្នៃរថយន្ត WILD Thailand បានធ្វើការកែច្នៃឈុតតួខ្លួនពិសេសមួយទៅលើរថយន្ត Nissan Navara នោះគឺ Nissan Navara WILD ថ្មីគ្រោងនឹងដាក់បង្ហាញក្នុងពេលឆាប់ៗនេះ។

សម្រាប់ឈុតតួរថយន្ត Nissan Navara WILD មានការរចនាទៅលើប៉ាណាមុខរាងជាសំណាញ់សំបុកឃ្មុំថ្មី ឡូហ្គោNAVARA ធំ និងរបាំងការពារខាងមុខថ្មី។ កម្របម៉ាស៊ីន​ត្រូវ​បាន​រចនា​ឡើង​វិញ​ទាំង​ស្រុង​មើលទៅកាន់តែស្ព័រជាងមុន​។ កាងខាងមុខធំ រាងអក្សរ X ពណ៌ប្រផេះ ជាមួយអំពូលកាត់អ័ព្ទ ថាសស្ព័រថ្មីពណ៌ខ្មៅ ស្រោបដោយសំបកកង់ធំ Off-road។ ជាមួយនេះ សម្រាប់ព័ត៌មានលម្អិតនៅផ្នែខាងក្នុងមិនមាននៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៦៣ សេះ និងកម្លាំងរមួល ៤០៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧ វគ្គ ប៉ុង១។

ខណៈម៉ាស៊ីនមួយប្រភេទទៀតគឺ​ ម៉ាស៊ីនចំណុះ ២,៣ លីត្រ twin-turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧ វគ្គ ប្រព័ន្ធបើកបរប៉ុង២ វិលកង់ទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម