ក្រុមហ៊ុនកែច្នៃរបស់អូស្រ្តាលី បានប្រែភីកអាប់ Toyota Hilux ​ទៅ​ជា​រថយន្តយោធាប្រភេទកង់ 6×6

[បរទេស] ក្រុមហ៊ុនជំនាញកែច្នៃរថយន្ត Supacat ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានធ្វើការកែឆ្នៃភីកអាប់ Toyota Hilux ទៅជារថយន្តប្រភេទយោធា Toyota Hilux-based 6×6 truck ។

ភីកអាប់នេះផលិតឡើងនៅលើគ្រោងឆ្អឹង Ladder-frame platform បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ឬអូតូ ។ លើសពីនេះ អាចផ្ទុកបានដល់បានទំងន់ដល់ទៅ ៣តោន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តនេះ ត្រូវបានអភិវឌ្ឍឡើងនៅលើភីកអាប់ប្រភេទ dual-cab version របស់ Toyota Hilux ព្រមទាំងបំប្លែងទៅជារថយន្តកង់ 6×6 មានទំងន់ដល់ទៅ ៦,៥ តោន នឹងមានគ្រឿងបរិក្ខាបន្ថែមដូចជា របាការពារផ្នែកខាងមុខ, អំពូល LED បន្ថែមផ្នែកខាងមុខ, ថាសកង់ស្រោបដោយសំបកប្រភេទ Off-road, ឈ្នាន់ជើងចំហៀងដែក, អង់តែន GPS និងតួខ្លួនតុបតែជាមួយពណ៌តំណាងឲ្យយោធា។ មិនត្រឹមតែប៉ុណ្ណោះ ឃ្លុបខាងក្រោយត្រូវបានផ្តល់នៅកន្លែងធំទូលាយសម្រាប់សព្វាវុធ និងបរិក្ខារយោធា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម