ក្រុមហ៊ុនចិន នឹងផលិតរថយន្តដែលអាចប្រឆាំងមេរោគបាន

ក្រុមហ៊ុន​​រថយន្ត​ចិន​ Geely ​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៥៣ លាន​ដុល្លារ ក្នុង​ការ​បង្កើត​រថយន្ត​ដែល​មាន​សមត្ថភាព​អាច​សម្អាត​ខ្យល់ និង​ចម្រុះ​វីរុស​សម្រាប់​ផ្នែក​ខាង​ក្នុង​រថយន្ត​ផ្ទាល់។

ការ​សម្រេច​ចិត្ត​នេះ​ក្រោយ​មាន​ផ្ទុះ​​នូវ​វីរុស​កូរ៉ូណា​ដែល​បាន​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ជា​ច្រើន ហើយ​ Geely ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជាង ៥ លាន​ដុល្លារ​ផង​ដែរ ក្នុង​ការ​ផលិត​រថយន្ត​ការពារ​សុខភាព​មនុស្ស​បែប​នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​បណ្ដាញ​ផ្នែក​ការ​ឌីហ្សាញ និង​ការ​អភិវឌ្ឍ​របស់ Geely ​ដែល​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប អាមេរិក និង​ចិន នឹង​ចូល​រួម​គ្នា​ក្នុង​ការ​បង្កើត និង​ស្រាវជ្រាវ​នូវ​វត្ថុ​ធាតុ​​ថ្មី​សម្រាប់​រថយន្ត ដែល​មាន​ភាព​រឹង​មាំ មិន​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​អាច​ធន់​នឹង​មេរោគ និង​វីរុស​ផង​ដែរ ជា​ពិសេស​សម្រាប់​ផ្នែក​ដែល​គេ​ឧស្សាហ៍​ប៉ះ​ដូច​ជា​ប៊ូតុង និង​ដៃ​ទ្វារ​រថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម