ក្រុមហ៊ុនដឹកជញ្ជូនរបស់ចិន Lalamove ត្រៀមផលិតរថយន្ដអគ្គិសនីដឹកទំនិញផ្ទាល់ខ្លួន

Lalamove ជាក្រុមហ៊ុនដឹកជញ្ជូនដ៏លេចធ្លោនៅក្នុងប្រទេសចិន កំពុងបោះជំហានដ៏ធំមួយ ងាកមកផលិតរថយន្តអគ្គិសនី (EV) ផ្ទាល់ខ្លួន ជាមួយនឹងការដាក់ឲ្យដំណើរការក្រោមម៉ាកយីហោ DuoLa Auto របស់ខ្លួននាពេលខាងមុខ។

Logistics giant Lalamove unveils electric cargo van DuoLa Bafang ជាឈ្មោះម៉ូឌែលដំបូងរបស់រថយន្ដអគ្គិសនីរបស់ក្រុមហ៊ុន Lalamove។ រថយន្ដត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការជាក់ស្ដែង ក្នុងវិស័យឧស្សាហកម្មដឹកទំនិញ ផ្ដោតលើការបង្កើនសមត្ថភាពផ្ទុក និងផ្ដល់ប្រាក់ចំណេញបន្ថែមសម្រាប់អ្នកបើកបរ។ ការផ្សព្វផ្សាយមុនការដាក់ឱ្យដំណើរការរថយន្ត DuoLa Bafang បានចាប់ផ្តើមរួចហើយនៅលើបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន Lalamove រួមមាន Lalamove DuoLa Auto និង Lalamove DuoLa Official Partner។

Lalamove enters EV manufacturing with Duola Bafang van - produced in partnership with Changan Kaicene - paultan.orgរថយន្ត DuoLa Bafang ជារថយន្តដឹកទំនិញ ប្រភេទទូរបិទជិតទាំងស្រុង ដែលមានការរចនាបែបប្រអប់ និងភ្ជាប់មានមុខងារប្រើប្រាស់បានល្អ។ ផ្នែកខាងមុខរបស់វាមានបន្ទះធំមួយបិទជិត និងចង្កៀងមុខរាងចតុកោណកែងបញ្ឈរ។ ចង្កៀងមុខមានរាងអក្សរ H ដែលអាចសំដៅលើអក្សរដំបូងរបស់ Lalamove ជាភាសាចិន។ កាងមុខពណ៌ខ្មៅរួមបញ្ចូលទាំងរន្ធខ្យល់ ដែលធ្វើឱ្យវាមើលទៅទាន់សម័យ និងរឹងមាំ។ រូបរាងចំហៀងត្រូវបានរចនាឡើងយ៉ាងសាមញ្ញ ដោយមានកន្លែងផ្ទុកទំនិញស្ថិតនៅពីក្រោយ មានទ្វាររ៉ូតតែមួយនៅខាងឆ្វេង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមឯកសារដែលបានដាក់ជូនក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន រថយន្ត DuoLa Bafang មានប្រវែង ៥ ០៩៥មម ទទឹង ១ ៨៧០មម កម្ពស់ ១ ៩៩០មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ៣៣០មម។

Lalamove-Duola-Bafang-EV-van-8 - Paul Tan's Automotive Newsរថយន្ត DuoLa Bafang ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីទំហំ 94 kW បំពាក់មកជាមួយជម្រើសអាគុយ៣ប្រភេទផ្សេងគ្នាក្នុងនោះរួមមាន៖ អាគុយ CATL ទំហំ 43.53 kWh, FinDreams ទំហំ 43.061 kWh, និង EVE Energy ទំហំ 41.86 kWh។ រថយន្តនេះអាចបើកបរបានចម្ងាយអតិបរមា ៣០៥គីឡូម៉ែត្រ ត្រូវបានចាត់ទុកថាគ្រប់គ្រាន់សម្រាប់ការដឹកជញ្ជូនក្នុងទីក្រុង។

ដោយសារតែការរឹតបន្តឹងបច្ចុប្បន្នលើអាជ្ញាប័ណ្ណផលិតរថយន្តអគ្គិសនីថ្មីនៅក្នុងប្រទេសចិន Lalamove បានអនុម័តគំរូ OEM (Original Equipment Manufacturer) តម្រូវឲ្យពួកគេសហការផលិតជាមួយក្រុមហ៊ុន Changan Kaicene ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Changan Automobile ។

Lalamove-Duola-Bafang-EV-van-3 - Paul Tan's Automotive Newsសំណុំឯកសាររបស់ MIIT បានបង្ហាញថាក្រុមហ៊ុន Changan Kaicene បានដាក់ពាក្យស្នើសុំគំរូរថយន្តដឹកទំនិញអគ្គិសនីចំនួនបីម៉ូដែល ដែលមើលទៅមានរូបរាងដូចគ្នាទៅនិងរថយន្ដ DuoLa Bafang។ Lalamove ក៏បានកសាងបណ្តាញស្ថានីយ៍សាកថ្មកាន់តែធំទូលាយ ដើម្បីបំពេញនូវតម្រូវការប្រើប្រាស់រថយន្ដអគ្គិសនីដឹកទំនិញរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម