ក្រុមហ៊ុនតូយ៉ូតានៅតែឈរលេខ១ នៃចំណែកទីផ្សារពិភពលោកប្រចាំឆ្នាំ២០១៩

យោងតាមរបាយការណ៍របស់ Focus2move បានបញ្ចេញទិន្នន័យចំណាត់ថ្នាក់ក្រុមហ៊ុនរថយន្តដែលមានចំណែកទីផ្សារធំជាងគេនៅលើពិភពលោកទាំង ១០ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការស្រង់ទិន្នន័យលក់ក្រុមហ៊ុនរថយន្តក្នុងឆ្នាំ ២០១០មក មានតែតូយ៉ូតាទេ ដែលតែងតែឈរលើលំដាប់កំពូល។ ដោយតូយ៉ូតា ជាម៉ាកផ្តោតលើតម្រូវការទូទៅ ជាសកល ហើយក្នុងនោះ ឡិចស៊ីស (Lexus) ជាម៉ាកប្រណិត និង ដាហាស៊ូក (Daihatsu) សម្រាប់ប្រភេទរថយន្តដែលមានតម្លៃធូរថ្លៃ។ បើមើលទៅលើការលក់របស់តូយ៉ូតា គឺមានការកើនឡើងជាលំដាប់សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានស្ថេរភាព នៃចំណែកទីផ្សារចន្លោះចាប់ពី ៩,២% (ឆ្នាំ២០១៦-២០១៧) ដល់ ១០,២% (ឆ្នាំ២០១២)។ ហើយឆ្នាំនេះ ជាលទ្ធផលសរុបលើពិភពលោក គឺធ្វើបានល្អ ដោយមានចំណែកទីផ្សារ ១០% ដូចឆ្នាំមុនដែរ។

Volkswagen ឈរលើចំណាត់ថ្នាក់លេខ ២ ក៏មានស្ថេរភាពល្អប្រសើរផងដែរ ដែលគិតពី១០ឆ្នាំ មុនគឺមានចំណែកទីផ្សារចន្លោះពី ៧,៣% (ឆ្នាំ២០១០ និងឆ្នាំ២០១៦) ដល់ ៨,៣% (ឆ្នាំ២០១២ និងឆ្នាំ២០១៣)។ ដោយឡែកឆ្នាំនេះទទួលបាន ៧,៧% ខណះចំនួននៃការលក់មានការថយចុះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ Ford នៅចំណាត់ថ្នាក់លេខ៣ ទទួលបានចំណែកទីផ្សារ ៥,៨% និងបន្ទាប់មកគឺ Honda ចំណាត់ថ្នាក់លេខ៤។

ខាងក្រោមនេះជាតារាងបូកសរុបចំនួនលក់ និងចំណែកទីផ្សារ ក្រុមហ៊ុនរថយន្ត៖

ប្រភព៖ focus2move.com
ផ្ទាំងផ្សាយពាណិជ្ជកម្ម