ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ ប្រមូលផ្តុំដោយសេវាកម្មសម្បូរបែប ទីតាំងធំទូលាយ និងបំពាក់គ្រឿងបរិក្ខាទំនើបៗចុងក្រោយ សម្ភោធដំណើរការផ្លូវការហើយ

[រាជធានីភ្នំពេញ] នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខលើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវពីធីសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួន គឺក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ ក្រោមអធិបតីចូលរួមពីសំណាក់ លោក ឧកញ៉ា គង់ នួន​ ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និងឯកឧត្តម ហ៊ុន​ សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងគណ:គ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) គ្រប់ជាន់ថ្នាក់ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានផងដែរ។

សម្រាប់សាខាថ្មី ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ផ្លូវលេខ១០៤ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះ សាខាថ្មីនេះដែលត្រូវបានសាងសងឡើងនៅលើផ្ទៃដី ១,៦ហិចតានេះ មានការបម្រើជូននូវសេវាកម្មយ៉ាងសម្បូរបែប រួមជាមួយទីតាំងធំទីលាយយ៉ាងមានផាសុកភាព និងបំពាក់នូវគ្រឿងបរិក្ខាទំនើបៗចុងក្រោយ ដើម្បីឆ្លើយតប និងបំពេញនូវតម្រូវការរបស់អតិថិជនដែលមានស្រាប់ និងអតិថិជនថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាឱកាសដ៏ពិសេសនោះ លោកឧកញ៉ា គង់ នួន​ ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍ថា៖ “នេះគឺជាសម្ធិផលថ្មីមួយទៀតរបស់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បន្ទាប់ពីក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) សាខាខេត្តកំពង់ចាម ទើបតែសម្ភោធដាក់ដំណើរជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅនេះ។ ក្នុងនោះ សាខាថ្មីនេះនឹងក្លាយជាសក្ខីភាពនៃការពង្រីកវិសាលភាព ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនរបស់តូយ៉ូតា ប្រកបដោយទំនុកចិត្ត គុណភាពខ្ពស់ និងរហ័សទាន់ចិត្ត។  ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ​ប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តផ្តល់ជូនសេវាកម្មដ៏ល្អបំផុត ជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ ​និងសុវត្ថិភាពបំផុតជូនដល់អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ​ហើយក្រុមហ៊ុនក៏សង្ឃឹមដែរថា សាខាថ្មីនេះ នឹងជួយបង្កើនការលក់រថយន្ត និងជម្រុញភាពរីកចម្រើនរបស់យើងផងដែរ។”

លោកឧកញ៉ា គង់ នួន​ ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)

សូមបញ្ជាក់ថាទីតាំងថ្មីនេះ បានចាប់ផ្តើមបម្រើសេវាកម្មជាផ្លូវការហើយ ជាមួយការផ្តល់ជូននូវសេវាកម្មដ៏សម្បូរបែបដូចជា សេវាកម្មលក់រថយន្តថ្មី សេវាកម្មលក់រថយន្តមួយទឹកមានការធានា សេវាកម្មផ្លាស់ប្តូររថយន្តចាស់យករថយន្តថ្មី សេវាកម្មថែទាំ និងជួសជុលទូរទៅ និងសេវាកម្មលក់គ្រឿងបន្លាស់សុទ្ធ ដោយលោកអ្នកអាចមកទទួលយកបទពិសោធន៏ថ្មីនៅទីតាំងថ្មីនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ ដែលស្ថិតនៅលើផ្លូវ ៦០ម៉ែត្រនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖

  • ផ្នែកលក់រថយន្តថ្មី​: 017222389 / 017222535
  • ផ្នែកសេវាកម្ម​:​ 017555030
  • ផ្នែកប្តូររថយន្តចាស់យករថយន្តថ្មី​:​ 017333177

ផ្ទាំងផ្សាយពាណិជ្ជកម្ម