ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន GAC នឹង​បង្ហាញ​ម៉ាក​រថយន្ត​ថ្មី​ជាមួយ Huawei

ក្រុមហ៊ុនផលិតរថយន្តចិន Guangzhou Automobile Group (GAC) បានប្រកាសជាផ្លូវការថា ពួកគេនឹងបង្កើតក្រុមហ៊ុន ឫក៏ម៉ាករថយន្តថ្មីមួយជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ដើម្បី​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​រថយន្ត​អនាគត។

ក្នុងនោះ GAC នឹងវិនិយោគ ១,៥ ពាន់លានយន់ ឫ ២០៧,៤៦ លានដុល្លារ ដើម្បីបង្កើតក្រុមហ៊ុនរថយន្តថ្មីមួយនេះ និងបន្ថែមលើម៉ាករថយន្ត Trumpchi, Aion និង HYPTEC ដែលខ្លួនបាន និងកំពុងផលិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា GAC និង Huawei ​នឹងបញ្ចេញ​រថយន្ត​ដំបូង​ក្រោម​ម៉ាកថ្មី​នេះ​នៅឆ្នាំ ២០២៦ ដោយរថយន្តថ្មីនេះនឹងប្រើប្រាស់នូវប្រព័ន្ធបើកបរឆ្លាតវៃ HarmonyOS, Intelligent Driving Systems និង​បច្ចេកវិទ្យា Autonomous Driving ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម