[បរទេស] ក្រុមហ៊ុន Infiniti ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ Nissan កំពុងប្រឈមនឹងពាក្យចចាមអារ៉ាមអំពីការបញ្ឈប់ការផលិតរថយន្ត និងដកខ្លួនចេញពីទីផ្សារប្រទេសចិន ដោយសារតែការលក់ធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសមួយនេះ ។
យោងតាមសារព័ត៌មានចេះពីគេហទំព័រ Car News China បានឲ្យដឹងថា ក្រុមហ៊ុន Infinity បានអវត្តមានពីកម្មវិធី Guangzhou Auto Show ម្តងទៀត ហើយមានពាក្យចចាមអារ៉ាមថាក្រុមហ៊ុននឹងឈប់ផលិតនៅក្នុងប្រទេសចិន។ នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Infiniti មានពាក្យចចាមអារ៉ាមថា នឹងដកខ្លួនចេញពីប្រទេសចិន ប៉ុន្តែលើកនេះ វាហាក់ដូចជាមានមូលដ្ឋានច្រើនជាង។
គួរបញ្ជាក់ផងដែរថា ការលក់រថយន្តរបស់ក្រុមហ៊ុន Infiniti ក្នុងប្រទេសចិនគិតចាប់ពីដើមឆ្នាំ ២០២៤ មកដល់បច្ចប្បន្ន លក់បានត្រឹមតែ ១ ៩១៩ គ្រឿងប៉ុណ្ណោះ ។ លើសពីនេះ ការធ្លាក់ចុះនៃការលក់បានបង្ខំឲ្យក្រុមហ៊ុនលក់ Infiniti ជាច្រើននៅក្នុងប្រទេសចិនត្រូវបិទ ៕