ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD ឈានជើងចូលទៅកាន់ទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបោះជំហានចូលទៅទីផ្សារប្រទេសថៃជាផ្លូវការ។ ខណៈដែល ដៃគូក្នុងស្រុក និងជាអ្នកចែកចាយរបស់ក្រុមហ៊ុនផលិតរថយន្តចិននេះគឺ Rever ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Siam Motors Group ក្នុងប្រទេសថៃ។

យោងតាមគេហទំព័រ Headlightmag បានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Rever លោក Pratarnwong Phonprapha បានប្រកាសថា ខ្លួនមានបំណងចង់ឲ្យ BYD ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំង ៥ នៅក្នុងប្រទេសថៃក្នុងរយៈពេល ៥ ឆ្នាំ នឹងត្រូវផ្លាស់ប្តូរក្រុមហ៊ុនធំៗមួយចំនួនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះក្រុមហ៊ុន Pornprapha Group នឹងវិនិយោគទឹកប្រាក់ជាង ៨៤ ៦៩៧ ៩២០ ដុល្លារ ក្នុងការសហការនេះ។ លោក Pratarnwong និយាយថា ថវិកានេះគឺសម្រាប់តែដំណាក់កាលទីមួយប៉ុណ្ណោះ ហើយក្នុងចំណោមថវិកាសរុបចំនួន ១២ ៦៧៩ ៩០៧ ដុល្លារ សម្រាប់ទីផ្សារក្នុងអំឡុង ២ឆ្នាំដំបូង និង ៤ ២២៦ ៦០២ ដុល្លារផ្សេងទៀតសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធ IT ។

គោលបំណងគឺសម្រាប់ BYD ដើម្បីឲ្យមានអ្នកចែកចាយចំនួន ៣១ ជាមួយនឹងការលក់ និងសេវាកម្មក្រោយការលក់នៅទូទាំងប្រទេសថៃនៅឆ្នាំ ២០២២ មុនពេលបង្កើនបណ្តាញដល់ ៦០-៧០ ទីតាំងនៅឆ្នាំ ២០២៣។ ក្រុមហ៊ុនកំពុងធ្វើការជាមួយក្រុមហ៊ុន SHARGE របស់ប្រទេសថៃ ដើម្បីដាក់ឲ្យដំណើរការស្ថានីយ៍សាកថ្មសាធារណៈបន្ថែមទៀតនៅទូទាំងប្រទេស។

សម្រាប់ម៉ូដែល BYD ដំបូងគេសម្រាប់ប្រទេសថៃនឹងក្លាយជា BYD Atto 3 ដែលជារថយន្តប្រើប្រាស់គ្រោងឆ្អឹង e-Platform 3.0 និងជារថយន្តប្រភេទ SUV ប្រើជាមួយអាគុយ Blade EV របស់ក្រុមហ៊ុន BYD ទំហំ ៥០,១ ដល់ ៦០,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងយ ៣២០ ដល់ ៤២០ គីឡូម៉ែត្រ ជាមួយមុខងារសាកថ្មល្បឿនលឿន  DC អាចសាកពី ២០%-៨០% រយៈពេល ៤៥ នាទី។

ខណៈ BYD EA1 Dolphin គឺជារថយន្តអគ្គិសនីមួយផ្សេងទៀតដែលត្រូវបានកំណត់ដាក់បង្ហាញនៅនៅដើមឆ្នាំ ២០២៣ នៅក្នុងប្រទេសថៃ ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១៧៧ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៤,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងមុខងារសាកថ្មល្បឿនលឿនអាចសាកថ្មពី ៣០% ដល់ ៨០% ក្នុងរយៈពេល ៣០ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម