ក្រុមហ៊ុនផលិតរថយន្ត BMW នឹងបញ្ចប់ជីវិតម៉ូដែលរបស់ខ្លួនមួយ នៅចុងឆ្នាំនេះ

[បរទេស] បន្ទាប់ពីបានដាក់បង្ហាញចេញនៅរថយន្ត BMW X2 កាលពីឆ្នាំមុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការប្រកាសថា រថយន្ត BMW X4 នឹងមិនបន្តផលិតទៀតទេបន្ទាប់ពីម៉ូដែលបច្ចុប្បន្ននេះ ដែលនឹងអាចបញ្ឈប់ការផលិតនៅចុងឆ្នាំ ២០២៤ នេះ ។

យោងតាមគេហទំព័រ Motor1 បានឲ្យដឹងថា មូលហេតុចម្បងគឺមកពីផ្នែកការឌីស្សាញ និងតម្លៃរវាងម៉ូដែល X2, X4 និង X6។ លើសពីនេះ X4 នឹងត្រូវជំនួសដោយម៉ូដែល X3 ដែលបំពាក់ម៉ាស៊ីនកូនកាត់ mild-hybrid I6 ចំណុះ ៣,០ លីត្រ អាចផលិតកម្លាំងបាន ៣៩៨ សេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តប្រទេសអាល្លឺម៉ង់នេះ គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីសុទ្ធដែលមានឈ្មោះថា iX4 ដែលនឹងប្រើប្រាស់ស្ថាបត្យកម្ម Neue Klasse architecture ដូចទៅនឹង iX3 ជំនាន់ក្រោយ។ លើសពីនេះ BMW គ្រោង​នឹង​ដាកើបញ្ចេញ​រថយន្ត​អគ្គិសនី​យ៉ាង​ហោច​ណាស់​ ៦ម៉ូដែល​នៅ​ឆ្នាំ ២០២៨ ដោយ​រថយន្ត iX3 និង i3 ប្រភេទ Sedan ថ្មី​នឹង​មក​ដល់​ក្នុង​ឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម