ក្រុមហ៊ុនផលិតរថយន្ត Isuzu គ្រោងនឹង​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​ពី​ប្រទេស​ថៃ​ទៅ​កាន់ប្រទេសឥណ្ឌូនេស៊ីវិញ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Isuzu គ្រោងនឹង​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​ពី​ប្រទេស​ថៃ​ទៅ​កាន់ប្រទេសឥណ្ឌូនេស៊ីវិញ ហើយអាចចាប់ផ្តើមផលិតកម្មនៅដើមឆ្នាំក្រោយ បន្ទាប់ពីរដ្ឋមន្ត្រី​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី​ បានជួបជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Isuzu នៅទីក្រុងតូក្យូប្រទេសជប៉ុន នេះបើយោងតាមគេហទំព័រសារព័ត៌មានរបស់ Reuters ។

ក្នុងនោះ រដ្ឋមន្ត្រី​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី​ ​បានធ្វើការ​ប្រកាស​ថា​យើង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់ក្រុមហ៊ុន Isuzu យើង​នឹង​ផ្តល់​ទាំង​ការ​ជំរុញ​និង​ការ​គាំទ្រ​ដើម្បី​ធានា​ឲ្យ​បាន​នៅ​ដំណើរ​ការ​ផ្លាស់​ប្តូ​រ​ដោយ​រលូន​ ខណះដែរ ប្រទេសឥណ្ឌូនេស៊ីក៏មានរោងចក្រផលិតសម្រាប់រថយន្តស្រាប់ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី បានផលិតរថយន្តសម្រាប់ម៉ាកជប៉ុនមួយចំនួន រួមមាន Honda, Mitsubishi និង Suzuki ហើយក៏ជាប្រទេសងដែលមានមជ្ឈមណ្ឌលសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី ដោយផ្អែកលើវត្ថុធាតុដើមដែលមានស្រាប់របស់ខ្លួនផងដែរ ។

ទាក់ទងនឹងរោងចក្រ Isuzu នៅទីក្រុង Karawang ប្រទេសឥណ្ឌូនេស៊ី ដោយផលិតរថយន្តក្នុងឆ្នាំ ២០២២ មានចំនួន ៤៤ ៤៩៦ គ្រឿង ដែលស្មើនឹង ១៥% នៃផលិតកម្មសរុបរបស់ Isuzu ទូទាំងពិភពលោក។ ក្នុងឆ្នាំដដែល Isuzu នៅប្រទេសឥណ្ឌូនេស៊ីបាននាំចេញរថយន្ត CBU ឬរថយន្តដែលផលិតពីបរទេស ហើយបាននាំចេញទាំងអស់។ នៅឆ្នាំ ២០២៣ ការនាំចេញត្រូវបានគេរំពឹងថានឹងកើនឡើងធៀបនឹងឆ្នាំមុននៅក្នុងប្រទេសទាំង ១៥ ។

ចំពោះព័ត៌មាននេះ ខាងក្រុមហ៊ុនផលិតរថយន្ត Isuzu ប្រចាំនៅ​ប្រទេស​ថៃ​មិនទាន់មានការ​​ឆ្លើយ​តប​ភ្លាមៗ​នៅឡើយ​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម