
ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសរឿងតម្លៃពន្ធគយនាំថ្មីចំនួន ២៥% លើរថយន្តទាំងអស់ដែលមិនបានផលិតនៅក្នុងសហរដ្ឋអាមេរិក បានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover, Audi និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតរួមមាន Volkswagen និង Porsche កំពុងផ្អាកធ្វើការដឹកជញ្ជូនរថយន្តទៅកាន់សហរដ្ឋអាមេរិក ដើម្បីវាយតម្លៃផលប៉ះពាល់នៃលក្ខខណ្ឌពាណិជ្ជកម្មថ្មី។
ចំពោះក្រុមហ៊ុន Jaguar Land Rover បានប្រកាសផ្អាកការដឹកជញ្ជូនរថយន្ដរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក “ក្នុងរយៈពេលខ្លី” ខណៈពួកគេកំពុងវាយតម្លៃផលប៉ះពាល់នៃអត្រាពន្ធគយ ២៥% លើការនាំចូលរថយន្ត។ ចំណែកក្រុមហ៊ុន Audi ដែលជាម៉ាករថយន្តប្រណីតស្ដិតក្រោមក្រុមហ៊ុន Volkswagen Group ត្រូវបានគេរាយការណ៍ថាបានផ្អាកការដឹកជញ្ជូនរថយន្តទៅកាន់សហរដ្ឋអាមេរិកដោយសារតែពន្ធគយដូចគ្នា។
សម្រាប់បុត្រសម្ព័ន្ធ Volkswagen Group រួមមានក្រុមហ៊ុន Audi, Porsche, Bentley, Skoda, Lamborghini និង Cupra។ មូលហេតុនៃការប្រកាសពន្ធថ្មីលើរថយន្ដមិនផលិតនៅអាមេរិក ដោយសារ លោក លោក ដូណាល់ ត្រាំ ចង់ជួយបង្កើនការងារនិងប្រាក់ចំណូល ឲ្យប្រជាជន ដោយជំរុញឲ្យក្រុមហ៊ុនផលិតរថយន្តមកបើករោងចក្រនៅក្នុងប្រទេសខ្លួនវិញ៕