ក្រុមហ៊ុនផលិតឡានប្រណាំងអង់គ្លេស ចេញឡានស្ព័រថ្មីកម្លាំង ៧០០សេះ អាចបើកស្របច្បាប់លើផ្លូវសាធារណៈ

ក្រុមហ៊ុនផលិតរថយន្តប្រណាំង និងជាក្រុមប្រណាំងរថយន្ត Formula One របស់ប្រទេសអង់គ្លេស ឈ្មោះថា Brabham បានប្រកាសចេញរថយន្តស្ព័រថ្មី ម៉ូដែល BT62R ដើម្បីចូលរួមជាមួយបងប្អូន BT62 Ultimate Track និង BT62 Competition។

ខុសពីសិស្សច្បងទាំង២ រថយន្ត Brabham BT62R អាចបើកបរស្របច្បាប់លើផ្លូវសាធារណៈ ហើយមានទាំងចង្កូតឆ្វេង និងចង្កូតស្តាំ តាមតម្រូវការរបស់អតិថិជន។ ដើម្បីអាចឲ្យវាបើកបរស្របច្បាប់បាន Brabham បានបំពាក់ប្រព័ន្ធចាក់សោរទ្វាររថយន្ត Remote-operated Door Locking System បូករួមទាំងប្រព័ន្ធភ្លើងដែលច្បាប់ទាមទារ, កញ្ចក់មើលចំហៀង, កុងទ័រឌីជីថល និងកាមេរ៉ាមើលក្រោយ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសលើរថយន្តនេះគឺ វាអាចសារ៉េកម្ពស់តាមស្ថានភាពខុសៗគ្នា, ប្រព័ន្ធស៊ីម៉ាំងថ្មី ដែលអាចកាត់បន្ថយសំឡេងរំខានក្នុងកាប៊ីន, ប្រព័ន្ធម៉ាស៊ីនត្រជាក់, កម្តៅកញ្ចក់មុខ, កាងកាត់ខ្យល់ខាងមុខ និងខាងក្រោយ ព្រមទាំងកៅអីឌីហ្សាញថ្មី ផងដែរ។

រថយន្ត Brabham BT62R នេះបំពាក់ម៉ាស៊ីនចំណុះ ៥,៤លីត្រ naturally aspirated V8 មានកម្លាំង ៧០០សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម