ក្រុមហ៊ុនយក្យចិនចំនួន ២ កំពុងអភិវឌ្ឍម៉ាស៊ីន PHEVs អាចរត់បានជាង ២ពាន់គីឡូម៉ែត្រពីថាមពលអគ្គិសនី

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ប្រទេសចិន BYD និង Geely កំពុងអភិវឌ្ឍនៅម៉ាស៊ីនកូនកាត់ Plug-in hybrid ជំនាន់ថ្មី ដែលអាចបើកបរបានចម្ងាយដល់ទៅ ១ ២៤៣ ម៉ាយ ដែលស្មើនឹង ២ ០០០ គីឡូម៉ែត្រ នៅពេលសាកភ្លើង និងចាក់សាំងពេញ ។

ក្នុងនោះសម្រាប់ម៉ាស៊ីន PHEV របស់ BYD នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មី រួមទាំងម៉ាស៊ីន ម៉ូទ័រ និងថ្មដែលមានសមត្ថភាពខ្ពស់ជាងមុន ដោយគ្រោងដាក់បង្ហាញចេញនៅក្នុងឆ្នាំ ២០២៥ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ​ណៈ ម៉ាស៊ីន PHEV របស់ Geely នឹងអភិវឌ្ឍបន្ថែមនៅបច្ចេកវិទ្យាដែលមានស្រាប់នៅលើម៉ូដែល Galaxy L6 ប្រភេទ sedan ដែលម៉ាស៊ីននេះ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាមងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី រួមទាំងអាគុយទំហំ ១៩,១ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ១៣៧០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តនិយាយថា បច្ចេកវិទ្យានេះនឹងជួយពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកលក់រថយន្តអគ្គិសនីឈានមុខគេរបស់ពិភពលោក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម