BYD Auto ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតនៅក្នុងប្រទេសចិន ក៏បានផលិតរថយន្តប្រើម៉ាស៊ីនសាំងដែរ ហើយឥឡូវនេះបានចេញ SUV ថ្មីរបស់ខ្លួន ហៅថា Song Plus។
រថយន្ត BYD Song Plus នេះបានពាំនាំមកនូវការឌីហ្សាញថ្មី ព្រមទាំងកម្លាំងខ្លាំងជាងមុន និងផាសុកភាពប្រសើរជាងមុនផងដែរ។ SUV ខាងលើមានប្រវែង ៤ ៧០៥មីល្លីម៉ែត្រ ទទឹក ១ ៨៩០មីល្លីម៉ែត្រ និងកម្ពស់ ១ ៦៨០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៧៦៥មីល្លីម៉ែត្រ។
Song Plus បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨២សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ។ វាក៏មានបំពាក់បច្ចេកវិទ្យាពិសេសៗមួយចំនួន ព្រមទាំងប្រព័ន្ធជំនួយការបើកបរវៃឆ្លាត DiPilot ដោយក្នុងនោះមានមុខងារច្រើនជាង ២០ រួមទាំង adaptive cruise control, lane departure warning system និង កាមេរ៉ា៣៦០ដឺក្រេ ផងដែរ។
ចំពោះតម្លៃវិញគឺចាប់ពី ១៧ ១១០ដុល្លារ រហូតដល់ ២១ ២៥០ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន៕