ក្រុមហ៊ុនលក់រថយន្ដ Kia Cambodia បានប្រារព្ធព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំអស្ចារ្យ Kia Pop Countdown Concert ចូលរួមពីតារាល្បីៗលំដាប់ប្រទេស

នៅយប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុននាំចូល និងលក់រថយន្ដផ្ដាច់មុខរបស់ក្រុមហ៊ុន Kia Cambodia បានបង្ហាញនូវរថយន្ដថ្មីស្រឡាងជាច្រើនម៉ូឌែល ដើម្បីអបអរព្រឹត្តិការណ៍ដែលក្រុមហ៊ុន Kia Cambodia ធ្វើឡើងលើកទីមួយធំបំផុតនៅចុងឆ្នាំ ២០២២ ដើម្បីស្វាគមន៍ និងរាប់ថយក្រោយចូលឆ្នាំ ២០២៣ ធ្វើឡើងនៅទីតាំងកោះពេជ្យ ។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ គេឃើញមានវត្តមាន YouTuber ល្បីៗ និងអ្នកធ្វើបទបង្ហាញរថយន្ដមកពីក្រុមហ៊ុនជាច្រើន បានចូលរួមថតយករថយន្ដទំនើបម៉ូឌែលចុងក្រោយ ដែលទើបនាំចូលទីផ្សារកម្ពុជាយើង ដោយក្រុមហ៊ុន Kia Cambodia ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុននឹងឈានចូលព្រឹត្តិការណ៍នេះលោក Peter Lu ជានាយកគ្រប់គ្រងទូទៅរបស់ Kia Cambodia បានឡើងថ្លែងអំណរគុណទៅអតិថជនទាំងអស់ ហើយលោកសន្យាថា ២០២៣ លោកនឹងនាំយកអ្វីដែលថ្មីសម្រាប់ពុកម៉ែបងប្អូនបន្ថែមទៀតផងដែរ

មិនត្រឹមតែប៉ុណ្ណោះ នារាត្រីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ នោះដែរ ក្រុមហ៊ុនក៏បានធ្វើការប្រគុំតន្រ្ដី Kia Pop Countdown Concert ដែលមានការចូលរួម និងផ្សាយផ្ទាល់លើផេកផ្លូវការរបស់ក្រុមហ៊ុន ហង្សមាស HDTV ថែមទៀត ។ ជាពិសេសគេក៏ឃើញតារាចម្រៀងល្បីៗលំដាប់ប្រទេស បង្ហាញវត្តមានថែមទៀតដែរដូចជា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, លោក ហ្សូណូ, តារាចម្រៀង សុគន្ធ នីសា, លោក ថែល ថៃ, លោក ចាន់ កូមែន និងម្ចាស់ពានរង្វាន់ The Voice Kid Cambodia រដូវកាលទី ៣ ប្អូនប្រុស សារុំ បញ្ញាស័ក្ក ។

លើសពីនេះ ក៏មានការបង្ហាញវត្តមានដ៏ខ្ពង់ខ្ពស់របស់ ព្រះនាងនរោត្តម ជេនណា ជាមួយក្រុមរាំ និងតារាងចម្រៀងជាក្រុម និងជាច្រើនទៀតដូចជា លោក Bo Bo, 4Ever, Onetime និងអ្នកនាង មីណា (Mina) រួមទាំងក្រុមរាំ OMG ថែមទៀតផង ហើយរឹតតែពិសេស គឺមានការចូលរួមដែលធ្វើឲ្យកម្មវិធីកាន់តែកក្រើកថែមទៀតពី DJ Jelly បង្ហាញនូវចង្វាក់ Remix និងបទចម្រៀងសប្បាយៗជាច្រើន និងការរាំលេងដើម្បីរង់ចាំឆ្លងឆ្នាំ ២០២២ ឈានចូលដល់ ២០២៣ ដែរ ។

នេះជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ របស់ក្រុមហ៊ុន Kia Cambodia និងទទួលស្វាគមន៍ឆ្នាំថ្មី ២០២៣ រួមទាំងបង្ហាញនូវម៉ូឌែលរថយន្ដស្រស់ស្អាតដែលទើបនាំចូលកាន់ Showroom ផងដែរ ជាពិសេសបងប្អូនកំពុងស្វែងរករថយន្ដថ្មី ស៊េរីទំនើប ២០២៣ តម្លៃសមរម្យ អាចសាកសួរព័តមានបន្ថែមទៅកាន់ក្រុមហ៊ុន ឬផ្នែកលក់ក្រុមហ៊ុន Kia Cambodia បាន ហើយបងប្អូនកក់កំឡុងពេលនេះ និងទទួលបានតម្លៃពិសេស និងល្អបំផុតមិនធ្លាប់មាន ៕

សម្រាប់ព័ត៌មានលំអិតបន្ថែមអំពីរថយន្ត៖

023999555 | 095999191 | 095999799

ផ្ទាំងផ្សាយពាណិជ្ជកម្ម