ក្រុមហ៊ុនវៀតណាម នៅតែអាចលក់ឡានបានច្រើនកាលពីខែឧសភា

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ក្រុមហ៊ុន​រថយន្ត​ VinFast បាន​បន្ត​អនុវត្តិ​ការ​ផ្ដល់​តម្លៃ​ពិសេស​ដើម្បី​ជួយ​ដល់​អតិថិជន​ដែល​ទិញ​រថយន្ត​ក្នុង​អំឡុង​ពេល​ជួប​វិបត្តិ​កូវីដ​១៩។ ការ​ផ្ដល់​ជូន​នេះ​បាន​ទាក់ទាញ​ចិត្ត​អតិថិជន​ជា​ខ្លាំង ដែល​បាន​ជួយ​ឲ្យ VinFast ​ពង្រឹង​លើ​ចំនួន​លក់​បាន​កាន់​តែ​ល្អ​ក្នុង​ខែ​ឧសភា។

កាល​ពី​ខែ​កន្លង​ទៅ​នេះ VinFast អាច​លក់​រថយន្ត Fadil បាន ១១៥៦គ្រឿង, រថយន្ត Lux A2.0 បាន​ ៦៨២គ្រឿង និង​រថយន្ត Lux SA2.0 បាន ៣២៣គ្រឿង។ សម្រាប់​ខែ​មិថុនា​នេះ ការ​ផ្ដល់​ជូន​តម្លៃ​ពិសេស​លែង​មាន​ត​ទៀត ដោយ​ក្រុមហ៊ុន​នឹង​ត្រឡប់​ប្រើ​តម្លៃ​ចាស់​វិញ ដែល​មាន​ការ​​ឡើង​ថ្លៃ​ពី ៤៣០០ ទៅ ៥១០០ ដុល្លារ ​លើស​ពី​តម្លៃ​នៅ​ខែ​ឧសភា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​រថយន្ត​ Lux A2.0 នា​ពេល​បច្ចុប្បន្ន​នេះ​មាន​លក់​រាយ​ក្នុង​តម្លៃ​ចន្លោះ​ពី​ប្រមាណ ៤៨ ៧៨៦​ដុល្លារ ដល់ ​៥៩ ៥៨៩​ដុល្លារ ហើយ​រថយន្ត​ Lux SA2.0 វិញ​គឺ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៦៨ ២៧៥​ដុល្លារ ដល់ ៨០ ០៩២​ដុល្លារ។ សម្រាប់​រថយន្ត Fadil វិញ​នៅ​តែ​មាន​ការ​បញ្ចុះ​តម្លៃ ១០% ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម