ក្រុមហ៊ុនវៀតណាម VinFast នឹងចេញមុខងារបើកបរស្វ័យប្រវត្តិ កម្រិត 2+ នៅឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast នឹងណែនាំប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ជាច្រើន តាមរយៈភាពជាដៃគូដែលបានប្រកាសថ្មី ជាមួយក្រុមហ៊ុន ZF ។

ក្រុមហ៊ុនផលិតរថយន្តវៀតណាមខាងលើបានបញ្ជាក់ថា ZF នឹងផ្គត់ផ្គង់នូវ កាមេរ៉ា, រ៉ាដា និងឧបករណ៍ចាប់សញ្ញា LiDAR ដែលទាំងអស់ដំណើរការនៅក្នុងអង្គភាពបញ្ជាកណ្តាលរបស់ ZF។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ប្រព័ន្ធជំនួយនោះនឹងអនុញ្ញាតឲ្យ VinFast និង ZF សម្រេចបានមុខងារបើកបរស្វ័យប្រវត្តិកម្រិត Level 2+ មុនពេលចាប់ផ្តើមអភិវឌ្ឍមុខងារកម្រិតខ្ពស់បន្ថែមទៀត រួមមាន Traffic Jam Pilot, Highway Driving Chauffeur និង Automated Valet Parking។

សូមបញ្ជាក់ថា VinFast បាននិងកំពុងអភិវឌ្ឍប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន ជាមួយនឹងក្រុមហ៊ុន ZF នៅក្នុងប្រទេសចិន, អាល្លឺម៉ង់ និងទូទាំងអាមេរិកខាងជើង ហើយត្រូវបានគេរំពឹងថា នឹងដាក់ឲ្យដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២២ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម