Genesis បានដំណើរផ្លូវដ៏វែងឆ្ងាយមួយ ចាប់តាំងពីនៅជាម៉ូដែលមួយក្នុងក្រុមហ៊ុន Hyundai រហូតដល់បែកខ្លួន ក្លាយជាម៉ាកប្រណីតបំផុតមួយរបស់កូរ៉េ។
ថ្មីៗនេះ រថយន្ត Genesis G90 ស៊េរីឆ្នាំ២០២០ បានទទួលពានរង្វាន់ដ៏សំខាន់មួយ គឺ ពានរង្វាន់សុវត្ថិភាព Top Safety Pick+ ដែលជាពិន្ទុខ្ពស់បំផុតពីទីភ្នាក់ងារ Insurance Institute for Highway Safety (IIHS)។
មិនតែប៉ុណ្ណោះ សូម្បីតែរថយន្ត Genesis ម៉ូដែល G80 និង G70 ក៏ទទួលបានពានរង្វាន់សុវត្ថិភាពនេះដែរ ធ្វើឲ្យ Genesis ក្លាយជាម៉ាកតែមួយគត់ ដែលមានរថយន្តគ្រប់ម៉ូដែលទទួលបានពិន្ទុសុវត្ថិភាព Top Safety Pick+។
យ៉ាងណាមិញ គេរំពឹងថា រថយន្ត Genesis GV80 ដែលនឹងត្រូវចេញលក់នៅឆ្នាំក្រោយ ក៏នឹងទទួលបានពានរង្វាន់សុវត្ថិភាពនេះដែរ៕