ក្រោយពីបានបំបែកគ្រឿងបន្លាស់នៃប្រព័ន្ធ Toyota Hybrid Synergy Drive Unit រួចហើយ ក្រុមហ៊ុនរថយន្តរបស់បារាំង Renault បានរកឃើញថាតម្លៃនៃគ្រឿងបន្លាស់ដែលបានប្រើផលិតប្រព័ន្ធនេះឡើង គឺស្រដៀងគ្នានឹងតម្លៃគ្រឿងបន្លាស់នៃប្រព័ន្ធ e-tech hybrid របស់ខ្លួនដែរ។
លោក Luca De Meo ប្រធានក្រុមហ៊ុន Renault បាននិយាយថាបច្ចេកវិទ្យា Hybrid របស់ក្រុមហ៊ុនខ្លួន គឺកាន់តែជិតស្មើនឹង Toyota បើគិតលើថ្លៃចំណាយ។ ក្រុមហ៊ុន Renault ចាត់ទុកថានេះជារឿងអស្ចារ្យមួយសម្រាប់ក្រុមហ៊ុន ដោយសារ Toyota បានចាប់ផ្ដើមអភិវឌ្ឍន៍បច្ចេកវិទ្យា Hybrid របស់ខ្លួនជាង ២០ឆ្នាំមកហើយ។
លោក De Meo បានបន្តសន្យាថាក្រុមហ៊ុនរបស់ខ្លួននឹងព្យាយាមកាត់បន្ថយថ្លៃចំណាយគ្រឿងបន្លាស់ប្រព័ន្ធ Hybrid ឲ្យបានកាន់តែធូរថ្លៃជាងនេះក្នុងរយៈពេល ២ទៅ៣ឆ្នាំបន្ទាប់ទៀត។ បច្ចេកវិទ្យា Hybrid របស់ Renault គឺស្រដៀងនឹង Toyota ដែរ ដែលអាចដំណើរការដោយកម្លាំងអគ្គិសនីសុទ្ធ ឬប្រើប្រាស់ម៉ាស៊ីនសាំងជាជំនួយបន្ថែម៕