ក្រុមហ៊ុនឡានផ្សេងសុទ្ធតែលោតលេខក្រហម មានតែ Tesla និង Genesis លោតបៃតងខុសគេ

[ទីផ្សារបរទេស] ទិន្នន័យរថយន្តចុះបញ្ជីថ្មីសម្រាប់ត្រីមាសទីមួយ នៃឆ្នាំ២០២២ លើទីផ្សារសហរដ្ឋអាមេរិក បានបង្ហាញ​ថា​រថយន្ត​អគ្គិសនី​បាន​ដណ្ដើម​ចំណែក​ទីផ្សារ​រថយន្តប្រណីតតម្លៃខ្ពស់ៗបានយ៉ាងធំធេង។

ផ្អែកតាម Automotive News បានឲ្យឃើញថា Tesla នាពេលនេះត្រូវបានចាត់ទុកថាជាក្រុមហ៊ុនឈានមុខគេលើផ្នែក​រថយន្ត​តម្លៃ​ថ្លៃ ដោយមានតួលេខចុះបញ្ជីថ្មីចំនួន ១១៣ ៨៨២គ្រឿង ដែលតួលេខនេះកើនឡើង ៥៩% ធៀប​នឹង​ត្រីមាស​ទីមួយ​ នៃ​ឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរចាប់អារម្មណ៍​ផង​ដែរថាក្នុងចំណោមក្រុមហ៊ុនដែលលក់រថយន្តប្រណីតបានច្រើនជាងគេ មានតែ Tesla និង Genesis ប៉ុណ្ណោះ​ ដែល​មាន​កំណើន​ការ​លក់ ខណៈដែលក្រុមហ៊ុនគូប្រជែងផ្សេងៗសុទ្ធតែថយចុះចំនួនលក់។

ជាក់ស្ដែងដូចជា BMW មានចំនួន ៨០ ៤៨២គ្រឿង ថយចុះ ៣% ចំណែក Lexus មានចំនួន ៦៦ ៩០៧គ្រឿង ថយចុះ ១៧%។សម្រាប់​ម៉ាករថយន្ត Genesis មានចំនួន ១២ ៥៤៩គ្រឿង ដែលកើនឡើង ៥៣% ធៀបនឹងត្រីមាសទីមួយ ឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម