ក្រុមហ៊ុនឡានមួយទៀតប្រកាសថាលក់តែឡានអគ្គិសនីនៅត្រឹមឆ្នាំ ២០៣៥

​ក្នុង​សេចក្ដី​ប្រកាស​ថ្មី​មួយ ក្រុមហ៊ុន​​រថយន្ត General Motors បាន​និយាយ​ថា​ខ្លួន​ចង់​បំបាត់​ចោល​រថយន្ត​បញ្ចេញ​ផ្សែង​ចាប់​ពី​រថយន្ត​ខ្នាត​តូច​ទៅ​នៅ​ត្រឹម​ឆ្នាំ ២០៣៥ ខាង​មុខ។

General Motors guts CES plans, may have shown Cadillac electric car -  Roadshow

GM បាន​និយាយ​ថា​បច្ចុប្បន្ន​នេះ​រថយន្ត​ចំនួន​ប្រមាណ ៧៥% របស់​ខ្លួន គឺ​ជា​ប្រភេទ​រថយន្ត​បញ្ចេញ​ផ្សែង​ពុល។ នៅ​ត្រឹម​ឆ្នាំ ២០២៥ ខាង​មុខ​ ក្រុមហ៊ុន​ចង់​ឲ្យ​រថយន្ត​អគ្គិសនី​មាន​ចំណែក ៤០% នៃ​ម៉ូដែល​ដែល​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក ហើយ​​​ចង់​ឲ្យ​មាន​ផលិតផល​អគ្គិសនី​ចំនួន ៣០​ម៉ូដែល​មាន​លក់​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បី​ធានា​ថា​នឹង​មាន​​ស្ថានីយ​សម្រាប់​សាក​ភ្លើង​រថយន្ត​អគ្គិសនី GM ក៏​បាន​ប្រកាស​អំពី​ការ​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន EVgo ដើម្បី​បន្ថែម​ស្ថានីយ​សាក​ភ្លើង​ល្បឿន​លឿន​ជាង ២ ៧០០ ទីតាំង​នៅ​ត្រឹម​ឆ្នាំ ២០២៥ ដែល​ស្ថានីយ​ទាំង​នេះ​នឹង​ប្រើ​ប្រាស់​ថាមពល​​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ ១០០%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម