ត្បិតថាជាក្រុមហ៊ុនរថយន្តដែលទើបបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ ២០១៩ មែនពិត ប៉ុន្តែក្រុមហ៊ុនរថយន្តរបស់វៀតណាម Vinfast មានដំណើរការលឿនបំផុត។
កាលពីសប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Vinfast បានទិញយកកន្លែងធ្វើតេស្តរថយន្ត Lang Lang Proving Ground របស់ក្រុមហ៊ុន Holden ដែលមានទីតាំងនៅរដ្ឋ Victoria ប្រទេសអូស្ត្រាលី ដែលនេះជាផ្នែកមួយនៃផែនការពង្រឹងកិត្តិនាមលើទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុន Vinfast។
Lang Lang Proving Ground ជាមជ្ឈមណ្ឌលធ្វើតេស្តរថយន្តចំណាស់ជាងគេមួយ ហើយក៏មានភាពទំនើបខ្លាំងផងដែរ ដែលមានផ្ទៃដីទំហំ ៨៧២ហិតា។ វាមានផ្លូវកៅស៊ូ និងផ្លូវមិនមានក្រាលកៅស៊ូសរុបប្រវែងជាង ៤៤គីឡូម៉ែត្រ សម្រាប់ធ្វើតេស្តរថយន្តគ្រប់ស្ថានភាពផ្លូវ។
ក្រុមហ៊ុន Vinfast បានប្រាប់ឲ្យដឹងថានាពេលបច្ចុប្បន្ននេះការស្រាវជ្រាវនិងការអភិវឌ្ឍន៍លើផលិតផលរបស់ Vinfast មានសន្ទុះលឿនខ្លាំង ហើយការដែលមានមជ្ឈមណ្ឌលធ្វើតេស្តទំនើបនេះបានចូលរួមចំណែកជួយបានយ៉ាងច្រើនដល់សកម្មភាពរបស់ Vinfast៕