ក្រុមហ៊ុនអង់គ្លេស Ineos អាចនឹងប្រើប្រាស់គ្រោងឆ្អឹងរថយន្ដ iCar V23 ដើម្បីផលិតរថយន្ដថ្មី

ក្រុមហ៊ុន Ineos Automotive របស់ចក្រភពអង់គ្លេស អាចនឹងប្រើប្រាស់គ្រោងឆ្អឹងរថយន្ដចិន Chery iCar V23 ជាមូលដ្ឋានសម្រាប់ការបង្កើតរថយន្តថ្មីរបស់ខ្លួន។

iCar V23 EV from Chery and Xiaomi to cost 16,500 USD in Chinaយោងតាមប្រភពផ្ទៃក្នុង បានឲ្យដឹងថា ក្រុមហ៊ុន Ineos Automotive អាចនឹងជ្រើសរើស Chery iCar V23 ជាប្រភេទរថយន្ត SUV ខ្នាតតូចរបស់ប្រទេសចិន ដែលបានដាក់លក់កាលពីឆ្នាំមុន ជាមូលដ្ឋានសម្រាប់ការបង្កើតរថយន្ដម៉ូឌែលទីថ្មីរបស់ខ្លួន។ ក្រុមហ៊ុនមួួយនេះធ្លាប់បានប្រកាសពីមុនមកថា ខ្លួននឹងបោះបង់ចោលផែនការផលិតរថយន្ត SUV តម្លៃសមរម្យ ហើយងាកមករកម៉ូដែលប្រណីតវិញ ប៉ុន្តែឥឡូវនេះបានប្តូរចិត្តម្តងទៀត យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Autocar បានរាយការណ៍ថា ក្រុមហ៊ុននេះត្រៀមនឹងនាំយករថយន្ដ “Fusilier” ជំនាន់ថ្មីមកវិញកាន់ទីផ្សារ។ ម៉ូឌែលថ្មីនេះនឹងតូចជាងមុនអាចនឹងប្រើប្រាស់គ្រោងឆ្អឹងរបស់រថយន្ដ iCar V23។

INEOS Automotive introduces the INEOS Fusilier - one vehicle, two powertrains | INEOS Grenadier USរថយន្ត iCar V23 មានការរចនាម៉ូដរាងជ្រុងៗ ស្រដៀងទៅនឹងរថយន្ដរបស់ក្រុមហ៊ុន Ineos ដូច្នេះវាអាចជាជម្រើសដ៏ល្អសម្រាប់ការបង្កើតរថយន្ដថ្មីរបស់ពួកគេ។ ក្រុមហ៊ុន Chery បានដាក់ឲ្យដំណើរការរថយន្ដ iCar របស់ខ្លួននៅក្នុងឆ្នាំ២០២៣ ប៉ុន្តែវាមិនទាន់ត្រូវបានដាក់លក់ជាផ្លូវការនៅប្រទេសរុស្ស៊ី ឬអឺរ៉ុបនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាចូលមកអឺរ៉ុប វានឹងត្រូវបានគេហៅថា “iCaur” ព្រោះឈ្មោះ “iCar” ត្រូវបានចុះបញ្ជីដោយក្រុមហ៊ុន Apple រួចហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ineos Automotive អាចនឹងផលិតរថយន្តនេះនៅរោងចក្រ Mercedes-Benz ចាស់នៅទីក្រុង Hambach ប្រទេសបារាំង ជាមួយនឹងការកែប្រែបន្តិចបន្តួចទៅលើរថយន្ដ iCar V23 វាអាចក្លាយជារថយន្ត SUV កម្រិតថ្មីរបស់ដាក់លក់ក្នុងតម្លៃទាប។​ ទិន្នន័យពី JATO Dynamics បង្ហាញថា Ineos បានលក់រថយន្ត Grenadier SUV បានត្រឹមតែ ៣០៧ គ្រឿងប៉ុណ្ណោះនៅក្នុងទ្វីបអឺរ៉ុប ចន្លោះពីខែមករាដល់ខែមេសា ដែលធ្លាក់ចុះ ៣៦% បើធៀបនឹងឆ្នាំមុន ដោយមិនរាប់បញ្ចូលរថយន្តពាណិជ្ជកម្ម ឬរថយន្តភីកអាប់ Quartermaster ។

Ineos Grenadier - Wikipediaក្រុមហ៊ុន Chery ក៏បានចូលខ្លួនមកដល់ទីផ្សារអឺរ៉ុបផងដែរ ដោយបានដាក់ឲ្យដំណើរការម៉ាក Ebro របស់ខ្លួននៅប្រទេសអេស្ប៉ាញ និងកំពុងពិចារណាប្រើប្រាស់រោងចក្រ Volkswagen នៅប្រទេសអាល្លឺម៉ង់ ដើម្បីផលិតម៉ាក Lepas ថ្មីនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Jaguar Land Rover ក៏នឹងប្រើប្រាស់គ្រោងឆ្អឹងរបស់ Chery សម្រាប់ម៉ាក Freelander ថ្មីរបស់ខ្លួនផងដែរ ហើយម៉ាក KGM (អតីត SsangYong) របស់កូរ៉េខាងត្បូងក៏កំពុងត្រៀមប្រើប្រាស់គ្រោងឆ្អឹងរបស់ Chery សម្រាប់ម៉ូដែលថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម