ក្រុមហ៊ុនអាល្លឺម៉ង់ធំ ៣ ប្រកាសមិនចូលរួមកម្មវិធីតាំងបង្ហាញរថយន្តនៅអាមេរិក

New York Auto Show ដែល​ជា​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ដ៏​ធំ​មួយ ប្រព្រឹត្ត​ទៅ​នា​ខែ​មេសា ឆ្នាំ ២០២០ នេះ នឹង​​មិន​មាន​ការ​ចូល​រួម​ពី​សំណាក់​ក្រុមហ៊ុន​រថយន្ត​ធំ​ចំនួន ៣ របស់​អាល្លឺម៉ង់​នោះ​ឡើយ រួម​មាន​ Mercedes-Benz BMW និង Audi។

វា​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​សហគ្រាស​រថយន្ត ដោយ​ចាប់​តាំង​ពី​ ២ ឆ្នាំ​មុន ម៉ាក​រថយន្ត​ល្បី​ចាប់​ផ្ដើម​មាន​ទំនោរ​បង្កើត​កម្មវិធី​ផ្ទាល់​ខ្លួន ជា​ជាង​ការ​ចូល​រួម​កម្មវិធី​តាំង​បង្ហាញ​រថយន្ត ដោយ​សារ​ហេតុផល​មួយ​ចំនួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាក​រថយន្ត​ភាគ​ច្រើន​នា​ពេល​នេះ គឺ​ប្រុង​ប្រយ័ត្ន​ខ្លាំង​លើ​ការ​ចំណាយ រួម​មាន​ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ។ ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​កាន់​តែ​ចំណាយ​​អស់​ច្រើន​ទៅៗ ខណៈ​ដែល​ការ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​គឺ​ចំណាយ​តិច​ជាង និង​មាន​ប្រសិទ្ធភាព​ខ្លាំង​អាច​អូសទាញ​អតិថិជន​មាន​ឥទ្ធិពល ហើយ​អាច​ធ្វើ​ឡើង ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទៀត​ផង។

New York Auto Show ជា​ធម្មតា​អាច​អូស​ទាញ​អ្នក​ចូល​រួម​បាន​ជាង ១ លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ។ យ៉ាងណាក្ដី​ដោយ​សារ​តែ​ខ្ទង់​ចំណាយ​ខ្ពស់ ​ធ្វើ​ឲ្យ​ម៉ាក​រថយន្ត​ច្រើន​ចាប់​ផ្ដើម​គិតគូរ​ឡើង​វិញ​ពី​តម្លៃ​នៃ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម