ក្រុមហ៊ុន​មេ​ Mercedes ទទួល​បាន​ការ​​អនុញ្ញាត​ឲ្យ​សាក​ល្បង​ប្រព័ន្ធ​ចំណត​ស្វ័យប្រវត្តិ

Daimler ក្រុមហ៊ុន​មេ​របស់​ Mercesdes-Benz រួម​ជា​មួយ​ក្រុមហ៊ុន​ Bosh ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​នៅ​​ទីក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់ ដើម្បី​សាក​ល្បង​ប្រព័ន្ធ​ចំណង​ស្វ័យប្រវត្តិ​របស់​ខ្លួន។

ការ​សាក​ល្បង​នឹង​ធ្វើ​ឡើង​នៅ​ទីតាំង​ចំណង​ក្នុង​ Mercedes-Benz Museum ដែល​មាន​បំពាក់​ដោយ​ Sensor ដើម្បី​នាំ​ផ្លូវ និង​ត្រួត​ពិនិត្យ​​រថយន្ត​ នៅ​ពេល​ពួក​វា​ចូល​ចត​ដោយ​​ខ្លួន​ឯង ដោយ​ស្វ័យប្រវត្តិ។ ម្ចាស់​រថយន្ត​គ្រាន់​ចុច​បញ្ជា​លើ​កម្មវិធី​ទូរសព្ទ រួច​បញ្ជូន​រថយន្ត​របស់​ពួក​គេ​ ទៅ​កាន់​ទីតាំង​ចត និង​អាច​ហៅ​រថយន្ត​មក​វិញ​បាន​ តាម​រយៈ​កម្មវិធី​ដដែល។ ដំណើរ​ការ​ចូល​ចត​ស្វ័យប្រវត្តិ​នេះ មិន​ត្រូវ​ការ​មនុស្ស​បញ្ជា​នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ដាប់​ទៅ​ដូច​សាមញ្ញ​ណាស់ ប៉ុន្តែ​ដំណើរ​ការ​ទាំង​មូល​មិន​ងាយ​ស្រួល​នោះ​ទេ។ ដើម្បី​បង្កើត​ប្រព័ន្ធ​នេះ​បាន​ Bosch ត្រូវ​ដំឡើង​ Sensor នៅ​គ្រប់​ទីតាំង​ក្នុង​ចំណត​រថយន្ត​ ដើម្បី​ផ្ដល់​ព័ត៌មាន​​សំខាន់ៗ​សម្រាប់​នាំ​ផ្លូវ​រថយន្ត។ នៅ​ពេល​រថយន្ត​ជួប​ឧបសគ្គ​នៅ​លើ​ផ្លូវ វា​នឹង​ឈប់​ភ្លាម​មួយ​រំពេច។ គួរ​ដឹង​ថា​ប្រព័ន្ធ​ចំណត​ស្វ័យប្រវត្តិ​នេះ បាន​ផលិត​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ៕

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម