Toyota បានបំបែកកំណត់ត្រាលក់រថយន្តក្នុងប្រទេសចិនឆ្នាំ២០២១ បានចំនួន ១,៩៤លានគ្រឿង

[ទីផ្សារបរទេស] មូលហេតុ​ដែល​ក្រុមហ៊ុន Toyota ទទួល​បាន​ជោគជ័យ​គឺ​ដោយសារ​ក្រុមហ៊ុន​នេះ​ស៊ូទ្រាំ​នឹង​បញ្ហា​កង្វះ​បន្ទះ​ឈីប​សកល។ ខណៈពេលដែលដៃគូប្រកួតប្រជែងជាច្រើនមានការកាត់បន្ថយសមត្ថភាពផលិតកម្មរបស់ខ្លួន។ ក្នុងនោះការលក់រថយន្តថ្មីរបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសចិនបានលក់រថយន្តចំនួន ១,៩៤ លានគ្រឿង បានកើនឡើង ៨,២% ក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នា។

សម្រាប់រថយន្តកូនកាត់ hybrid គឺជាផ្នែកមួយនៃការលក់ ដោយមានការកើនឡើង ៥០% ស្មើ ៤៧៥,៩០០ គ្រឿង ហើយក្រុមរថយន្តប្រភេទកូនកាត់ មានចំនួនជិត ២៥% នៃការលក់សរុបកើនឡើងពី ១៧% ក្នុងឆ្នាំ ២០២០។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល Toyota បាន​បញ្ចេញ​តួលេខ​លក់​ជាក់លាក់​សម្រាប់​រថយន្ត​​ hybrid ដែល​បានលក់​ក្នុង​ប្រទេស​ចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របាយការណ៍​ព័ត៌មាន​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ចូល​​ដោះស្រាយ​បញ្ហា​កង្វះ​បន្ទះ​ឈីប​បាន​ជួយ​ក្រុមហ៊ុន Toyota ក្នុង​ទីផ្សារ​អាមេរិក​ផង​ដែរ។ នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Toyota បានវ៉ាដាច់ការលក់បានច្រើនជាងក្រុមហ៊ុន General Motors (GM) ជាលើកដំបូង។ បន្ទាប់ពីក្រុមហ៊ុន GM បានកាន់កាប់តំណែងកំពូលនៅក្នុងទីផ្សារអស់រយៈពេលជាយូរ ពោលលក់បាន ២.៣៣ លានគ្រឿង ខណៈដែល GM លក់បានត្រឹមតែ ២,២១ លានគ្រឿងប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀតនៅក្នុងប្រទេសចិន ដូចជាការលក់របស់ក្រុមហ៊ុន Honda Motor ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះ ៤% មកត្រឹមតែ ១,៥៦ លានគ្រឿង ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ។ ទោះបីជាការលក់រថយន្ត Honda Hybrid បានកើនឡើង ១៦% ដល់ ២៣៣,៨០១ គ្រឿងក៏ដោយ ការលក់ទាំងមូលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការកង្វះខាតបន្ទះឈីប។

ទន្ទឹមនឹងនេះ ការលក់រថយន្តរបស់ក្រុមហ៊ុន Nissan Motor បានធ្លាក់ចុះ ៥,២% មកនៅត្រឹម ១,៣៨ លានគ្រឿង ដែលជាការធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នាផងដែរ។ ប៉ុន្តែរថយន្តខ្នាតតូចបានកើនឡើង ៧,៨% ស្មើ ២៣៤,៣០៩ គ្រឿង ចំនែកការលក់រថយន្តអ្នកដំណើរបានធ្លាក់ចុះ ៦,៤% មកនៅត្រឹម ១,១៣ លានគ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម