ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នាំយកនូវថវិកាសប្បុរសធម៌ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា/ អង្គការ បេះដូងជប៉ុន (Japan Heart) និងមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី បាននាំយកនូវថវិកាសប្បុរសធម៌ ចំនួន ២៣ 000ដុល្លារសហរដ្ឋអាមេរិច  ដែលទទួលបានពីមូលនិធិសប្បុរសធម៍របស់ក្រុមហ៊ុន ទៅបរិច្ចាគដោយផ្ទាល់ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា អង្គការបេះដូងជប៉ុន Japan Heart និង មន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតនៅក្នុងខេត្តសៀមរាប។ 

កិច្ចការងារមនុស្សធម៌នេះ មានគោលបំណងធំបំផុតក្នុងការជួយទ្រទ្រង់និងព្យាបាលដល់កុមារកម្ពុជារាប់សែន នាក់ ដែលកំពុងប្រឈមមុខនឹងជំងឺផ្សេងៗ។ ជាពិសេស ដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពរបស់កុមារដែលមានជីវភាព ក្រខ្សត់ និងមិនមានលទ្ធភាពស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឯកជនបាន។  

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថវិកា ២៣ 000 ដុល្លារសហរដ្ឋអាមេរិច នេះត្រូវបានបែងចែកជា ៣ ទៅតាមមន្ទីរពេទ្យកុមារដែលរួមមាន៖ 

១. មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១០ ០០០ ដុល្លារសហរដ្ឋអាមេរិច  

២. អង្គការ បេះដូងជប៉ុន Japan Heart ចំនួន ៦ ៥០០ ដុល្លារសហរដ្ឋអាមេរិច  

៣. មន្ទីរពេទ្យកុមារអង្គរ ចំនួន ៦ ៥០០ ដុល្លារសហរដ្ឋអាមេរិច  

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី                      ពិតជាមានមោទកភាព ដែលបានក្លាយជាចំណែកក្នុងការជួយទ្រទ្រង់ និងពង្រឹងសុខុមាលភាព ក៏ដូចជាលើកស្ទួយ វិស័យសុខាភិបាល របស់កុមារកម្ពុជា និងសង្គមកម្ពុជាទាំងមូល។ មួយវិញទៀត ក្រុមហ៊ុនពិតជាកោតសរសើរដល់មន្ទីរពេទ្យកុមារទាំង៣ខាងលើ ដែលទោះបីជាស្ថិតក្នុងស្ថានភាពជម្ងឺកូវិដ១៩ កំពុងរាតត្បាតបែបណាក៏ដោយ ក៏មន្ទីរពេទ្យនៅតែលះបង់ រក្សាជំហរ និងបន្តផ្តល់ជូននូវការព្យាបាលកុមារដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ជូននូវសេវាថែទាំកម្រិត ខ្ពស់បានល្អដដែល។ នេះគឺជាការគាំទ្រដ៏ល្អបំផុតមួយសម្រាប់កុមារកម្ពុជា ហើយក៏ជាសុច្ឆន្ទៈ និងការប្តេជ្ញាដ៏ធំធេងរបស់មន្ទីរពេទ្យ និងបុគ្គលិកទាំងអស់ដែលមានចំពោះសង្គមកម្ពុជា ។

និយាយពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី តែងតែមានសកម្មភាពសប្បុរសធម៌ជានិច្ច ក្នុងគោលបំណងចូលរួមចំណែកជា ក្រុមហ៊ុនផ្នែកយានយន្ត ដែលគាំទ្រ និងជាចំណែកលើកកម្ពស់សុខុមាលភាពរបស់កុមារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម